ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំរត់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាមហាជន អបអរសាទរថ្ងៃជ័យជម្នះ ៧មករា នៅខេត្តព្រៃវែង

0
Spread the love

នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញដឹកនាំការប្រកួតរត់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាមហាជន ដណ្តើមពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដើម្បីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ២០២៥ នៅបរិវេណមុខសាលាខេត្តព្រៃវែង។

កម្មវិធីរត់ចម្ងាយ ៥គីឡូម៉ែត្រនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតនូវភាពសប្បាយរីករាយ តាមរយៈការជួបជុំគ្នាផង ជាការចូលរួមលើកស្ទួយវិស័យកីឡាជាតិផង និងដើម្បីបង្កើនសុខុមាភាពប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ៕

   

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ