ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោកជំទាវ Azalina Othman Said រដ្ឋមន្ត្រីនៃខុទ្ទកាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ទទួលបន្ទុកផ្នែកច្បាប់និងកំណែទម្រង់ស្ថាប័ន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោកជំទាវ Azalina Othman Said រដ្ឋមន្ត្រីនៃខុទ្ទកាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ទទួលបន្ទុកផ្នែកច្បាប់និងកំណែទម្រង់ស្ថាប័ន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងក្របខ័ណ្ឌអាស៊ាន។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្រ្តី ក៏បានធ្វើការអញ្ជើញ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ដើម្បីចូលរួមវេទិកាច្បាប់អាស៊ានឆ្នាំ២០២៥ (ASEAN Law Forum 2025) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅអំឡុងខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។