កងរាជអាវុធហត្ថសៀមរាប ចូលរួមទិវានៃក្តីស្រឡាញ់ ដោយរៀបចំកម្មវិធីសប្បុរសធម៌ ជូនដល់កុមារ និងសិស្សានុសិស្សពិការភ្នែកគរថ្លង់
ដើម្បីអបអរឱកាសទិវានៃសេចក្ដីស្រឡាញ់ ថ្ងៃ១៤កុម្ភ: ឆ្នាំ២០២៥ ក្រុមការងារកងរាជអាវុធ ហត្ថខេត្តសៀមរាប ដឹកនាំដោយ លោកឧត្តម សេនីយ៍ សៀ ទីន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្ត រួមជាមួយនឹងសប្បុរសជនរួមមាន៖ លេាក សើ វណ្ណដា និង លោកស្រី, លេាក ឡុង ចាន់រិទ្ធ និង លោកស្រី, លោក គឹម ប៊ុនទី និងលោកស្រី, លេាក ថុង ចរិយា និង លោកស្រី, លេាក កង សុទ្ធី និង លោកស្រី, លោក ហាំ មីកា បាននាំយកអំណោយមួយចំនួនដូចជា៖ ភេសជ្ជៈចម្រុះ ៤០កេស, មី ៥កេសធំ ស្មើនិង២៥ កេសតូច, អង្ករ ចំនួន ១០ការ៉ុង, ទឹកសុីអីវ ចំនួន ១០យួរ, ទឹកត្រីចំនួន ១០យួរ, នំហាំប៊ឺហ្គឺ ២៣០នំ, បង្កង ចំនួន ២៥គីឡូ រួមនឹងថវិកាចំនួន ២,០០០,០០០៛ ចូលរួមក្នុងកម្មវិធីសប្បុរសធម៍ជូនដល់ ក្រុមកុមារ និងសិស្សានុសិស្សពិការភ្នែក គរថ្លង់ នៅវិទ្យាល័យអប់រំពិសេសសៀមរាប៕