ចា-ប់-បានហើយ…!! បុរសជនជាតិចិនម្នាក់ បាន ស/ម្លា/ប់ នារីជនជាតិខ្មែរម្នាក់ជាសង្សារ ដែលនារីរងគ្រោះមានមុខរបរ បុគ្គលិកអនឡាញ រួចយកស/ពទៅកប់នៅក្នុងដីឡូត៌មួយកន្លែង ទាំង អា/ ក្រា/ត កា/ យ និង ច/ ងស្លាបសេក ថែមទៀតផង

រាជធានីភ្នំពេញ ៖ មានហេតុការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលបុរសជនជាតិចិនម្នាក់ បានសម្លា.ប់នារីជនជាតិខ្មែរម្នាក់ជាសង្សារ ដែលនារីរងគ្រោះមានមុខរបរ បុគ្គលិកអនឡាញ រួចយកស.ពទៅកប់នៅក្នុងដីឡូត៌មួយកន្លែង ទាំងអាក្រាតកាយ និងចងស្លាបសេក ថែមទៀតផង ។
ហេតុការភ្ញាក់ផ្អើលនោះ បានកើតឡើងក្រោយពេលរកឃើញសាកស.ពនារីរងគ្រោះ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ នៅក្នុងដីឡូត៌មួយកន្លែង ស្ថិតនៅជាប់ផ្លូវ៦០ម៉ែត្រ ក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។




ក្រោយពេលកើតហេតុ ជនសង្ស័យដែលជាជនជាតិចិនម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ប៉ុន្តែនគរបាលពុំទាន់បញ្ចេញអត្តសញ្ញាណ ឲ្យដឹងនៅឡើយទេ ព្រោះកំពុងស៊ើបអង្កេតបន្តតាមនិតិវិធី ។ ដោយឡែកនារីរងគ្រោះមានឈ្មោះ ហេង សៀវលី អាយុ១៨ឆ្នាំ មុខរបរ បុគ្គលិកអនឡាញ ។
មន្ត្រីនគរបាល ពុំទាន់បញ្ជាក់ប្រាប់ថា អំពើឃា.តកម្មដ៏ព្រៃផ្សៃនេះ កើតឡើងនៅពេលណា និងទីកន្លែងណាច្បាស់លាស់នៅឡើយទេ គ្រាន់តែប្រាប់ខ្លះៗថា ក្រោយពីបែកធ្លាយរឿងឃា.តកម្មនោះហើយ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ខាងលើ ។ បន្ទាប់មក បានធ្វើការសាកសួរ រកទីតាំងកន្លែងកប់សាកស.ពនារីរងគ្រោះ ហើយជនសង្ស័យក៏បានប្រាប់ឲ្យដឹង ទើបកម្លាំងនគរបាល នាំជនសង្ស័យរូបនោះ ទៅសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ចុះទៅជីកកាយរកសាកស.ពនារីរងគ្រោះនៅក្នុងដីឡូត៌មួយកន្លែង ស្ថតនៅជាប់ផ្លូវ៦០ម៉ែត្រ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយពិតជាបានឃើញស.ពមែន ។
បន្ទាប់មក នគរបាលបានគាស់យកសាកស.ពនារីរងគ្រោះចេញពីក្នុងរណ្ដៅខ្សាច់ ហើយកម្លាំងនគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានចុះទៅពិនិត្យកោសល្យវិច័យផងដែរ ។
ចំណែកជនសង្ស័យ កំពុងត្រូវបាននគរបាលធ្វើការសាកសួរបន្ត និងស្រាវជ្រាវ ដើម្បីឈានដល់ការតាមចាប់ខ្លួនបក្ខពួកដែលជាអ្នករួមគំនិតនៅក្នុងអំពើឃា.តកម្មឃាតកម្មខាងលើនេះបន្តទៀត ៕