ឯកឧត្តម នេត្រ ភក្រ្តា ក្រើនរម្លឹកដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាតាមបណ្តាញសង្គម ផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់ មុននឹងចេញផ្សា

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានក្រើនរម្លឹកសូមឱ្យបងប្អូនអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាតាមបណ្តាញសង្គមផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់ មុននឹងចេញផ្សាយ។
តាមរយៈបណ្តាញសង្គមនាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម រដ្ឋមន្ត្រី បានគូសរំលេចថា ប្រភពព័ត៌មានខ្លះ មិនមានភាពស្មោះត្រង់ជាមួយអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកានោះទេ ព្រោះប្រភពព័ត៌មានខ្លះអាចប្រឌិតរឿងឡើងដើម្បីបំពេញ មហិច្ចតារបស់ខ្លួន ឬប្រឌិតរឿងផ្សេងៗដើម្បីផល ប្រយោជន៍ផ្ទាល់ខ្លួន។
ឯកឧត្តមរដ្ឋមន្រ្តីលើកឡើងថា ពេលប្រភពព័ត៌មានមិនច្បាស់ ឬផ្តល់ព័ត៌មានបែបភូតកុហក ហើយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាយកទៅផលិតនិងផ្សព្វផ្សាយព័ត៌មាននោះដោយគ្មានការផ្ទៀងផ្ទាត់ច្បាស់លាស់ថាជាព័ត៌មានពិត រឿងរ៉ាវពិត នោះនឹងនាំឱ្យមានការភ័ន្តច្រឡំ ឬបង្កើតឱ្យមានការសង្ស័យ។ សូមផ្ទៀងផ្ទាត់ មុននឹងផ្សព្វផ្សាយ ។ សូមនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ! ៕
(ប្រភព : ក្រសួងព័ត៌មាន )