សមត្ថកិច្ចស្រាវជ្រាវ ជុំវិញករណីមនុស្សធ្វើអត្តឃាតចង ក ក្នុងកន្លែងឃុំឃាំងនៃមន្ទីរបរិស្ថាន
ខេត្តពោធិ៍សាត់ ៖ កម្លាំងស្ថាប័នជំនាញពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេស សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យ និងធ្វើការស្រាវជ្រាវជុំវិញករណីមានមនុស្សធ្វើអត្តឃាតចងក ក្នុងកន្លែងឃុំឃាំងនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ស្ថិតនៅភូមិពាលញែកទី-១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ប៉ុន្តែគេមិនទំលាយអាថ៌កម្បាំងអំបញ្ហាអ្វីឲ្យបានច្បាស់លាស់នោះទេ តើជនរងគ្រោះសម្រេចចិត្តធ្វើបែបនេះមូលហេតុអ្វី ? ករណីនេះមានមតិរិះគន់...