ប្លែកទៀតហើយ! ព្រះសង្ឃថៃ រៀបចំពិធីបុណ្យសពមនុស្សចំបើង “លោកកូវីដអូមីក្រុង”

Spread the love

ថៃ៖ ព្រះសង្ឃនៅវត្តមួយ ក្នុងខេត្ត Suphan Buri ភាគកណ្តាលប្រទេសថៃ បានរៀបចំពិធីបុណ្យសពដល់មនុស្សចំបើង ដែលមានឈ្មោះថា “លោកកូវីដអូមីក្រុង (Mr. Covid Omicron)”។ អ្នកស្រុកថៃ ជឿថា ពិធីនេះអាចជួយការពារពីអំពើអាក្រក់ ដែលបង្កដោយកូវីដ១៩។

ប្រជាពលរដ្ឋថៃ មានការភ័យខ្លាច និងព្រួយបារម្ភចំពោះការរីករាលដាលនៃមេរោគកូវីដ១៩ នៅក្នុងសហគមន៍របស់ពួកគេ និងបានព្យាយាមគ្រប់មធ្យោបាយដើម្បីកម្ចាត់ជំងឺនេះឱ្យឆ្ងាយ។ ក្រៅពីពាក់ម៉ាស និងចាក់វ៉ាក់សាំង ព្រះសង្ឃ និងអ្នកស្រុកក្នុងខេត្ត Suphan Buri ទាំងនេះ បានសម្រេចរៀបចំពិធីបុណ្យសពមនុស្សចំបើង ដោយសន្មតថាជំងឺនឹងរលាយបាត់ពីជីវិតជារៀងរហូត។ពិធីនេះ ត្រូវបានរៀបចំនៅវត្តឧទុមផារ៉ាម ដោយព្រះសង្ឃ និងអ្នកស្រុក បានច្នៃរូបចំបើង ដោយស្លៀកពាក់។ សេចក្ដីរាយការណ៍ថា មនុស្សចំបើងនេះមានអាយុ២ឆ្នាំ គឺជារយៈពេលចាប់តាំងពីជំងឺរាតត្បាត ហើយ “ថ្ងៃខែឆ្នាំកំណើត” គឺខែធ្នូ ឆ្នាំ២០១៩ នៅពេលដែលជំងឺរាតត្បាតបានចាប់ផ្តើម។ វាត្រូវបានគេដាក់ក្នុងមឈូស ហើយមានព្រះសង្ឃសូត្រមន្ត មុននឹងដាក់ចូលឡបូជា៕

About The Author

ព័ត៌មានផ្សេងៗ