ស្រីស្អាតអតីតម្ចាស់ក្លឹបបាល់ទាត់នៅឡាវរូបនេះប្រកាសផ្ដល់ប្រាក់ដល់ទៅ ៤០លានគីប បើ U23 ឡាវ ឈ្នះថៃ ស្អែកនេះ…

Spread the love

ភ្នំពេញ ៖ ការប្រកួតបាល់ទាត់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម២៣ឆ្នាំ AFF U23 Championship 2022 ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះបានចាប់ឆ្នោតបែងចែកពូលប្រកួតរួចហើយ ដោយចែកចេញជា ៣ពូល ក្នុងនោះកម្ពុជា ស្ថិតក្នុងពូល A មាន៤ក្រុមរួមមានទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ។

ចំណែកឯលទ្ធផល២ពូលផ្សេងទៀត សម្រាប់ពូលB មាន៤ក្រុម ដូចគ្នា រួមមានក្រុម U23 ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ។ រីឯពូល C មានតែ ៣ក្រុមប៉ុណ្ណោះ គឺក្រុម U23 ថៃ វៀតណាម និងសិង្ហបុរី។
យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Oan Saonat -Sport Journalist បានបង្ហោះសារអពីអ្នកនាងក៏មិនដឹង Ms. Pijika Bunkwang ហៅ« Madambo » ប្រកាសឧបត្ថម្ភជម្រើសជាតិឡាវបើយកឈ្នះ U23 ថៃបាន ព្រឹកមិញនេះ “Madambo” Pichika Bunkwang ដែលល្បីល្បាញក្នុងវិស័យបាល់ទាត់ឡាវ បានប្រកាសដាក់ប្រាក់ចំនួន ៤០លានគីប ឬប្រហែល ១១២,០០០បាត ដល់ក្រុមបាល់ទាត់ជម្រើសជាតិឡាវ U23 ប្រសិនបើពួកគេអាចយកឈ្នះក្រុមជម្រើសជាតិថៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្ងៃស្អែក។

សម្រាប់ ” Madambo ” គឺជានារីដែលដើរតួរក្នុងវិស័យបាល់ទាត់ឡាវ។ នាងធ្លាប់បង្កើតក្រុមបាល់ទាត់ Vientiane United ហើយនាងក៏ត្រូវបានគេកោតសរសើរដែរហើយមានMadamPang”Nawalphan Lamzam ជា idolអ្នកគាំទ្របាល់ទាត់ឡាវ ហើយព្រមទាំង Admin ផងដែរ។ លោកជំទាវបានប្រកាសបែបនេះ ហើយ កីឡាករឡាវត្រូវបានលើកទឹកចិត្តឱ្យប្រយុទ្ធនៅថ្ងៃស្អែក៕

About The Author

ព័ត៌មានផ្សេងៗ