ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម​ រំលឹក​ខួបលើកទី៧១​ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣-​ ៩ វិច្ឆិកា ឆ្នាំ២០២៤ និង​កំណេីត​កងយោធពលខេមរភូមិន្ទ​

កំពង់ចាម​: ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា រដ្ឋបាលខត្តកំពង់ចាម​ បានប្រារព្ធ​ពិធី​រំលឹកខួបលើកទី៧១​ ថ្ងៃ​បុណ្យឯករាជជាតិ​ ៩ វិច្ឆិកា ឆ្នាំ​១៩៥៣-​ ៩ វិច្ឆិកា ឆ្នាំ២០២៤ និង​ទិវា​កំណើត​កងយោធពល​ខេ​ម​ភូមិន្ទ​ ដែលបាន​ធ្វើ​​ឡើង​នាព្រឹក​ថ្ងៃ​ទី​៩...

ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកម្លាំងក្រោមឱវាទ ចូលរួមថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធក្នុងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៧១!

នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំងក្រោមឱវាទចូលរួមថ្វាយកម្រងផ្កា គោរពវិញ្ញាណក្ខន្ធ ក្នុងទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧១ (៩ វិច្ឆិកា...

សួរត្រង់! ប្រើលិខិតឆ្លងដែនរាប់ឆ្នាំ ធ្លាប់អានការណែនាំបានម្ដងឬនៅ?

យោងតាមប្រកាសលេខ ១៤៦១ ប្រ.ក. ស្តីពីបែបបទនៃការផ្តល់លិខិតឆ្លងដែនធម្មតា របស់ក្រសួងមហាផ្ទៃ លិខិតឆ្លងដែនធម្មតា គឺជាឯកសារបញ្ជាក់ថា ជនដែលកាន់លិខិតឆ្លងដែននោះ ជាពលរដ្ឋកម្ពុជា ដែលមានសិទ្ធិសុំទិដ្ឋាការឆ្លងដែនបាន និងជាឯកសារច្បាប់តែមួយគត់ដែលអនុញ្ញាតឱ្យពលរដ្ឋកម្ពុជា អាចប្រើប្រាស់សម្រាប់ធ្វើដំណើរឆ្លងដែនទៅក្រៅប្រទេស និងចំពោះមនុស្សម្នាក់មិនត្រូវបានអនុញ្ញាតឱ្យផ្តល់ ឬប្រើប្រាស់លិខិតឆ្លងដែនធម្មតាលើសពីមួយឡើយ។ លិខិតឆ្លងដែនធម្មតាមានសុពលភាពរយៈពេល...

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមពិធីអបអរសាទរ​ខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕

    

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ……………….

នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធក្នុងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៧១ (៩ វិច្ឆិកា...

ឯកឧត្តម សារ៉េត បូរ៉ាមី អគ្គនាយករង នៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរៀបចំដែនដី

និងនគរូបនីយកម្មថ្នាក់ជាតិ បានអញ្ជើញចូលរួមក្នុងវេទិកា នគរូបនីយកម្មពិភពលោកលើកទី ១២ ( 12 th World Urban Forum ) ចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤...

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានពិគ្រោះពិភាក្សាដើម្បីជម្រះចោលសំណុំរឿងចំនួន ៣១៥ករណី ដែលជាការជម្រះបន្ថែម។ មូលដ្ឋាននៃការសម្រេចចិត្តនេះផ្អែកលើ៖

១. មានការប្តេជ្ញាចិត្តខ្ពស់ខាងនយោបាយ ២. មានយន្តការ និងការចាត់តាំង ៣. កំណត់បាន និងស្គាល់បញ្ហា យល់បានអំពីបញ្ហា ៤. សកម្មស្មើដៃឆ្ពោះទៅរកគោលដៅរួមតែមួយ បើគិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ចំពោះករណីវិវាទដែលនៅសេសសល់មានប្រមាណ៦%...

កំហុសទិន្នន័យអ្វីខ្លះក្នុងបញ្ជីអត្រានុកូលដ្ឋាន ដែលលោកអ្នក អាចកែបានដោយមិនចាំបាច់ទៅដល់តុលាការ? ………………

យោងតាមសេចក្តីណែនាំលេខ០០៦ សណន របស់ក្រសួងមហាផ្ទៃ ដើម្បីជួយសម្រួលដល់ការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ព្រមទាំងអនុវត្តសេចក្តីសម្រេចរបស់តុលាការ ពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាពសំដៅឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្រសួង បានសម្រេចដាក់ចេញសេចក្តីណែនាំថ្មីស្តីពីបែបបទនីតិវិធីនៃការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួមហាផ្ទៃ។...

ប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ អមដំណើរពីតំណាងអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ប្រធានមន្ទីរបរិស្ថាន និងសហការី អញ្ជើញទស្សនកិច្ច និងត្រួតពិនិត្យក្រុមហ៊ុន ឆាយណាហ៊ រទានទ្បវើរ ស្ទឹងឬស្សីជ្រុំ ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីចុងសប្តាហ៍កន្លងទៅនេះ។

ដំណើរទស្សនកិច្ចត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង៖ ១)លើកទឹកចិត្តផ្តល់បណ្ណមេត្រីបរិស្ថានជូនដល់ក្រុមហ៊ុននេះ ព្រោះជាប្រភេទអាជីវកម្ម គ្មានផ្សែងពុល និងមិនបញ្ចេញសំណល់ ដែលអាចបង្កឱ្យមានហានិភ័យដល់បរិស្ថាន។ ២)តម្រូវឱ្យក្រុមហ៊ុនធ្វើការញែកសំណល់រឹង (សំរាម ប្លាស្ទិក ដបជ័រ និងកំប៉ុងភេសជ្ជៈ) ឱ្យបានត្រឹមត្រូវ និងអនុញ្ញាតឱ្យយកតែសំរាមទៅធ្វើការដុតចោល ប៉ុន្តែចំពោះប្រភេទសំណល់ប្លាស្ទិក...

នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ការដ្ឋាន គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានចាប់ផ្តើមចល័តគ្រឿងចក្រទៅចូលគោលដៅដើម្បីដំណើរការដ្ឋានសាងសង់ជាផ្លូវការហើយ។

គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ដោយផ្តោតលើការ កសាងផ្លូវក្រវាត់ព្រំដែន និងផ្លូវតភ្ជាប់ចូលផ្លូវព្រំដែន មានប្រវែងផ្លូវសរុបប្រមាណ២៥០ គីឡូម៉ែត្រ ( ខេត្តមណ្ឌលគិរី ប្រវែងប្រមាណ១៤៧,៥២ គ.ម ខេត្តរតនគិរី ប្រវែងប្រមាណ ១០២.៤៨ គ.ម)...

ព័ត៌មានផ្សេងៗ