ព័ត៌មានជាតិ

សមាជិកអាវុធហត្ថរាជធានីភ្នំពេញ ០២នាក់ ចូលរួមប្រកួតបាញ់កាំភ្លើង នៅហ្វីលីពីន ឈ្នះមេដាយចំនួន ០៣ គ្រឿង!

ដោយបានទទួលការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនកម្លាំងវរសេនាតូចចល័ត...

ថ្ងៃនេះត្រេកអរ និងសូមអរគុណដល់ស្ថាប័នពាក់ព័ន្ធ ដែលបានជួយសម្របសម្រួលប្អូនស្រី! ………………

ក្នុងនាមជាខ្មែរដូចគ្នា ខ្ញុំពិតជាមានសេចក្ដីសប្បាយរីករាយជាទីបំផុត ដែល ទី១. នៅពេលទទួលដំណឹងថា សមត្ថកិច្ចចិន បានជួយអន្តរាគមន៍ប្អូន ទៅកាន់ការិយាល័យនគរបាលចិន និងទី២. កាន់តែសប្បាយចិត្តថែមទៀត នៅពេលដែលលឺព័ត៌មានថា ប្អូន បានមកដល់ប្រទេសកម្ពុជាយើង ដោយសុវត្ថិភាព ហើយរហូតដល់ចង់ជួប...

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យបង្កើនការអប់រំផ្សព្វផ្សាយ និងអនុវត្តច្បាប់ ឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍! ………………..

្នុងនាមជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានខ្វាយខ្វល់ចំពោះសេចក្តីសុខ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលបានរងរបួស និងបាត់បង់អាយុជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជាប្រចាំ។ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល ៩ខែ...

ក្នុងរយៈពេល ១ឆ្នាំដើមអាណត្តិទី៧ នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយអាទិភាពគន្លឹះទាំង៥ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះ ក្រសួងសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើន ស្របតាមទស្សនវិស័យវែងឆ្ងាយ ជាក់ស្តែង និងប្រាកដនិយមរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងការធានាបាននូវសន្តិសុខនយោបាយ និងសន្តិសុខសេដ្ឋកិច្ច បញ្ចប់ភាពចម្រូងចម្រាសក្នុងសង្គមទាំងមូលនាពេលបច្ចុប្បន្ន ជាកិច្ចការបន្ទាប់របស់ក្រសួង ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសចំណូលខ្ពស់ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នេះជាពេលវេលាដែលយើងត្រូវងាកមកផ្តោតលើការងារស្នូលរបស់ក្រសួង ដែលជាឫសរយាង...

ឧត្តមសេនីយ៍ត្រី សៀ ទីន រួមជាមួយសមាជិកក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី (RARA) នាំយកអំណោយចែកជូនដល់ សិក្សានុសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូ នៃសាលាបឋមសិក្សាវត្តកំពង់ភ្លុក!

នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងជាប្រធានក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី (RARA) រួមជាមួយសមាជិកក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី (RARA) បានចុះសួរសុខទុក្ខ និងនាំយកអំណោយរួមមាន ៖ ថវិកា,...

អង្គការសហប្រជាជាតិកោតសរសើរនិងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីសម្រេចបាននូវមហិច្ឆតាអាកាសធាតុ

លោក Marcos Athias Neto ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងជាជំនួយការប្រធានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP បានកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទីសកម្មរបស់កម្ពុជាក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ #ClimateAction។ ជាមួយគ្នានេះ លោកឧបការីអគ្គលេខាធិការUN បានលើកឡើងថា...

រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ និង​ឡាវ ផ្តល់​ប័ណ្ណ​ព្រំដែន​ជូន​ពលរដ្ឋ​ជាង​១៩​ពាន់​ក្បាល​បន្ថែមទៀត​

ក្នុង​រយៈពេល​មួយ​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៤​នេះ រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​ថៃ និង​កម្ពុជា​-​ឡាវ បាន​បន្ត​ផ្ដល់​សេវា​ប័ណ្ណ​ព្រំដែន ជូន​ប្រជាពលរដ្ឋ​យក​ទៅ​ប្រើប្រាស់​ចេញចូល​ឆ្លងដែន​ក្នុង​ជីវភាព​ប្រចាំថ្ងៃ បាន​សរុប​ជាង​១៩​ពាន់​ក្បាល ក្នុង​នោះ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ មាន​ចំនួន​ច្រើន​បំផុត បើ​ធៀប​នឹង​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ឡាវ​។...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ ចូលរួមប្រជុំរដ្ឋសភាពេញអង្គ នីតិកាលទី៧ ដើម្បីរៀបចំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា​ និងរបៀបវារ:សំខាន់ៗមួយចំនួនទៀត។

សូមអបអរសាទរដល់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី​ ប្រាក់ ​សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជា រដ្ឋមន្ត្រីក្រសួងការបរទេស ​និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ តាមរបៀបវារៈចំនួន​ ៤៖ ១) ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល...

អភិបាលខេត្តកំពង់ចាម និងតំណាងក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំកសាងផែនការ ទីផ្សារ និងការធ្វើពាណិជ្ជកម្មដោយផ្ទាល់

នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ...

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ទាំង ១១៩នាក់ នៅខេត្តព្រៃវែង ឆ្នាំសិក្សា២០២៣-២០២៤ នៅសាលប្រជុំសាលាខេត្តព្រៃវែង។

ក្នុងឱកាសនោះ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភដល់ក្មួយៗប្រឡងជាប់និទ្ទេស A ទាំង ១១៩នាក់ ក្នុងម្នាក់ៗ ថវិកា ចំនួន ៣០០ដុល្លារ។ ដោយឡែកលោកនាយក នាយិកាវិទ្យាល័យ ទាំង២៨ ដែលមានសិស្សជាប់និទ្ទេស...

ព័ត៌មានផ្សេងៗ