មហាជនពិតជាមានការភ្ញាក់ផ្អើលនិងនឹកហួសចិត្តយ៉ាងខ្លាំងនៅពេលដែលមើលឃើញម្ចាស់ផេកពីរនាក់ ដែលម្នាក់ជាអ្នកលក់ឡេ និងម្នាក់ទៀតលក់ត្រីងៀតតាមអនលាញ បានឡាយជេរអតិថិជនរបស់ខ្លួន កប់ៗមាត់ ដោយប្រើប្រាស់ពាក្យសម្តីបែបអសីលធម៌ មិនស័ក្តសមជាស្រ្តីខ្មែរទាល់តែសោះ ។សូមបញ្ជាក់ថាវប្បធម៌នៃការជេរបញ្ចោរគ្នាតាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅតែបន្តកើតមានជាហូរហែរ ទោះបីគេដឹងថាការធ្វើបែបនេះវាប៉ះពាល់យ៉ាងខ្លាំងទៅដល់សេចក្តីថ្លៃថ្នូរក៏ដូចជាសិទ្ធបុគ្គលយ៉ាងណាក្តីជាពិសេស ធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ស្រ្តីខ្មែរយ៉ាងធ្ងន់ធ្ងរទៀតផង ។ ជុំវិញរឿងរ៉ាវនៃការជេរបញ្ចោររបស់ស្រ្តីពីរនាក់ខាងលើនេះដែរគឺផ្តើមឡើងពីការនាំចូលផលិតផលខូចគុណភាពចែកចាយបងប្អូនខ្មែរនៅអាមេរិក ដែលទិញអស់រាប់រយរាប់ពាន់ដុល្លារ ហើយយកទៅប្រើប្រាស់មិនកើត...