នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុក និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជើងព្រៃ និងលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សា​ស្រុក និងក្រុមការងារ បានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសពកុមារ​ឈ្មោះ អឿន ប៊ុនធីម ភេទ ប្រុស អាយុ៥ឆ្នាំ ស្ថិតនៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្លាប់ដោយសារឆក់ខ្សែភ្លើងកាលពី​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។

0
Spread the love

ក្នុងឱកាសនោះលោក អភិបាលស្រុកក៏បាននាំយកនូវអំណោយជូនដល់គ្រួសារសពរួមមាន៖
-អង្ករចំនួន២បេ ស្នើនឹង៥០គីឡូក្រាម
-ទឹកត្រីចំនួន ២យួរ
-ថវិកាចំនួន ៧០០.០០០ម៉ឺនរៀល ក្នុងនោះមានថវិកាឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជើងព្រៃចំនួន ៥០០.០០០ម៉ឺនរៀល និងថវិកាលោកអភិបាលស្រុកចំនួន ២០០.០០០ម៉ឺនរៀល​។​

បន្ទាប់មកក្រុមការងារបានបន្តដំណើរចុះពិនិត្យការបង្កបង្កើនផលស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងប្រលែងសត្វខ្លុំចំនួន៣ក្បាល ដោយទិញបានពីប្រជាពលរដ្ឋ ឱ្យមានសេរីភាពវិញ។​

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ