សួរត្រង់! ប្រើលិខិតឆ្លងដែនរាប់ឆ្នាំ ធ្លាប់អានការណែនាំបានម្ដងឬនៅ?
យោងតាមប្រកាសលេខ ១៤៦១ ប្រ.ក. ស្តីពីបែបបទនៃការផ្តល់លិខិតឆ្លងដែនធម្មតា របស់ក្រសួងមហាផ្ទៃ លិខិតឆ្លងដែនធម្មតា គឺជាឯកសារបញ្ជាក់ថា ជនដែលកាន់លិខិតឆ្លងដែននោះ ជាពលរដ្ឋកម្ពុជា ដែលមានសិទ្ធិសុំទិដ្ឋាការឆ្លងដែនបាន និងជាឯកសារច្បាប់តែមួយគត់ដែលអនុញ្ញាតឱ្យពលរដ្ឋកម្ពុជា អាចប្រើប្រាស់សម្រាប់ធ្វើដំណើរឆ្លងដែនទៅក្រៅប្រទេស និងចំពោះមនុស្សម្នាក់មិនត្រូវបានអនុញ្ញាតឱ្យផ្តល់ ឬប្រើប្រាស់លិខិតឆ្លងដែនធម្មតាលើសពីមួយឡើយ។ លិខិតឆ្លងដែនធម្មតាមានសុពលភាពរយៈពេល...