ប្រធានសហពន្ធ័វិនិយោគិនកម្ពុជា ឯ.បណ្ឌិត ឡី សុភាព ផ្តល់ការគាំទ្រនិង ការអំពាវនាវ៩ចំណុចសំខានដល់សមាជិកសកម្មរបស់ខ្លួន..
នៅក្នុងពិធីសំណេះសំណាល និងអាហារសាមគ្គី ជាមួយ សមាជិកសមាជិកា អង្គការ សមាគម និង វិស័យឯកជន ដែលធ្វើឡើងនារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព ប្រធានសហពន្ធ័វិនិយោគិនកម្ពុជា និងជាប្រធាន សមាគមសម្ពន្ធភាព អង្កការ-សមាគម និងវិស័យឯកជន នៅកម្ពុជា និងជាអនុប្រធាន គណ:ចលនាអង្កការ សមាគម និងដៃគូអភិវឌ្ឈ របស់គណ:ចលនាមហាជន នៃគណ:កម្មាធិការបក្សរាជធានីភ្នំពេញ បានផ្តល់ការគាទ្រ និងអំពាវនាវ នូវ៩ចំណុចសំខាន់ សំរាប់សមាជិកសមាជិកា ដែលជាសមាជិកសកម្ម នៃធុរកិច្ចទីផ្សារបណ្តាញ យកទៅអនុវត្តន៍ អោយទទួលបានជោគជ័យ។ការគារទ្រ និងសំណូមពរទាំង៩ចំណុច របស់ ឯ.ឧ បណ្ឌិត ឡី សុភាព ខាងលើនេះ រួមមាន ដូចខាងក្រោម៖១-សូមគាំទ្រគោលនយោបាយ ចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា។
២- សូមគាំទ្រចូលរួមចាក់វ៉ាក់សាំង ដូលទី៤ អោយបានគ្រប់ៗគ្នា។
៣- សូមគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី នាពេលអនាគត់.
៤- សូមគាំទ្រ និងកោតសរសើរ ដល់គណៈអភិបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី ដែលបានខិតខំបំពេញតួនាទី និងភារកិច្ច បានល្អកាលពី ឆ្នាំ ២០២០ និង ២០២១ កន្លងមករួមមាន៖ ការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមបានល្អ ,ខិតខំដោះស្រាយ និងគ្រប់គ្រងបញ្ហាទឹកជំនន់ទីកភ្លៀង ជូនប្រជាជន ក្នុងរាជធានីភ្នំពេញ អោយរួចពីគ្រោះថ្នាក់ផ្សេងៗ ដូចជាការលិចលង់ផ្ទះសំបែង និងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ ក៏ដូចជាខិតខំដោះស្រាយការកកស្ទះសំរាម អំឡុងពេលក្រុមហ៊ុនប្រមូលសំរាមមានបញ្ហាកន្លងមក អោយទទូលបានលទ្ធផលល្អជូនប្រជាពលរដ្ឋ និងកិច្ចសម្របសម្រួល ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានល្អប្រសើរ ទាំងដូចមូលដ្ឋាន និងដូសជម្រុញ។
៥- សូមអំពាវនាវ អោយសមាជិក សមាជិកា អង្គការ សាមាគម និងវិស័យឯកជនទាំងអស់ ចូលរួមបង់ថ្លៃសេវា សំរាម អោយបានគ្រប់ៗគ្នា។
៦- សូមអោយគ្រប់មូលដ្ឋាន អាជីវកម្មក្នុងវិស័យឯកជន មកស្នើសុំលិខិតអនុញ្ញាតិ អាជីវកម្ម នៅអង្គភាព ឬ ការិយាល័យ ច្រកចេញ ចូលតែមួយ ទូទាំងរាជធានីភ្នំពេញ។
៧- សូមអោយគ្រប់មូលដ្ឋានអាជីវកម្ម ក្នុងវិស័យឯកជន ពង្រឹង និងពង្រីកអាជីវកម្ម មីក្រូតូច មធ្យម ដើម្បី បង្កើនសេដ្ឋកិច្ចជាតិ និងកម្លាំងពលកម្មក្នុងស្រុក។
៨- គាំទ្រគោលនយោបាយទេសចរណ៍ក្នុងស្រុក អោយបានទូលំលាយ ពិសេសក្នុងបរិបទ នៃការរស់នៅ តាមគន្លងប្រក្រតីភាពថ្មី នៃជំងីកូវីដ១៩ និងមេរោគបំលែងថ្មី អូមីក្រុង។ និងទី ៩.គាំទ្រ អោយអាជីវករ ពាណិជ្ជករ អង្កការ សមាគម និង វិស័យឯកជន ចូលជាសមាជិក តាមវិស័យ និមួយៗ អោយបានគ្រប់ៗគ្នា៕