ឯកឧត្តមហ៊ុន ម៉ានី៖ ភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី» មានលក្ខណៈប្រវត្តិសាស្ត្រផ្អែកទៅលើដំណើររឿងពិតនៃថ្នាក់ដឹកនាំដ៏ឆ្នើមរបស់កម្ពុជា

Spread the love

នាព្រឹកនេះ ខ្ញុំបានជួបជាមួយគណៈកម្មការផលិតភាពយន្ត៖ «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី» និងបានស្តាប់នូវបទបង្ហាញអំពីគម្រោងនៃដំណើរការផលិតភាពយន្តភាគនេះ ដែលមានលក្ខណៈប្រវត្តិសាស្ត្រផ្អែកទៅលើដំណើររឿងពិតនៃថ្នាក់ដឹកនាំដ៏ឆ្នើមរបស់កម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
តាមរយៈភាពយន្តដែលនឹងត្រូវផលិតឡើងនេះ នឹងផ្តល់ជាភាពងាយស្រួលសម្រាប់សាធារណជនជាទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ក្នុងការទស្សនា និងស្វែងយល់ដឹងកាន់តែស៊ីជម្រៅអំពីដំណើរពលិកម្មរបស់ឥស្សរជនជំនាន់មុនដែលជាប្រមុខថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន ក្នុងការស្វែករកសុខសន្តិភាពជូនប្រទេសជាតិ ដោយការដាក់ជីវិត ជាដើមទុន។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណគណៈកម្មការផលិតភាពយន្ត៖«កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី» ចំពោះការធ្វើបទបង្ហាញ និងសូមជូនពរឱ្យដំណើរ ប្រព្រឹត្តទៅនៃការផលិតភាពយន្ដដ៏មានអត្ថន័យជ្រាលជ្រៅនេះ ប្រកបដោយភាពរលូន និងទទួលបានជោគជ័យ៕

About The Author

ព័ត៌មានផ្សេងៗ