កីឡាករ បាល់ទាត់ត្រូវបានខាងស្ថានីយ៍ប៉ុស្តីលេខ៥ យកមកប្រមូលសមាធិនៅ វត្តមុនីប្រសិទ្ឋវង្ស

Spread the love

កីឡាករជាច្រើនរូបដែលពេញកម្លាំង ប្រកួតត្រូវបាន ថ្នាក់ដឹកនាំទូរទស្សន៍ប៉ុស្តីលេខ៥ ណាត់មកជួបជុំគ្នា កាលពីព្រឹកថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២២ នាវត្តមុនីប្រសិទ្ឋវង្ស ក្បែរភ្នំប្រសីទ្ឋ ជិតផ្សារព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឃើញមានការសូត្រធម៌ប្រោះព្រំ លើករាសី ហើយក៍ជាឱកាសចូលរួមអបអរ ថ្ងៃចម្រើនព្រះជន្នព្រះសង្ឃរាជមួន រ៉ា ព្រះសង្ឃកំពូលនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។បើតាមសង្ឃដីការ របស់ សម្តេចសង្ឃ មួង រ៉ា បានលើកឡើងថា យើងមិនអាចមើលស្រាលដៃគូប្រកួតបាននោះទេ។ មិនត្រូវតាំងខ្លួនថាជាជើងខ្លាំង ហើយចូលមកកាន់ទីលានប្រកួតក្រៅតំបន់ ត្រូវពិនិត្យមើលទីតាំងអោយអស់ មុនចាប់ផ្តើម ដើម្បីអោយដឹងមុន។ បន្ទាប់មកត្រូវប្រមូលអារម្មណ៍ប្រកួតអោយបានល្អ។ វិធីសាស្ត្រមួយទៀត មានតែការតាំងធម៌ សមាធិនេះឯងជួយ ទប់ស្កាត់អារម្មណ៍ក្រេវក្រោធ មិនអោយយើងខំ ច្រឡោត បើកាលណាខឹងសម្បាដាក់គ្នាគ្មានអ្វីក្រៅពី ជម្លោះ។ ដូចនេះហើយបានជាគ្រូបង្វឹករមែងដឹកនាំ ការមកជួបជុំគ្នា តាំងសមាធិ ធ្វើយ៉ាងណា ទប់អារម្មណ៍អោយបានស្ងប់ ។

បើតាមលោកមុនី ប្រធានគ្រប់គ្រងទូរទស្សន៍ប៉ុស្តីលេខ៥ បានអោយដឹងថា ប៉ុស្តីលេខ៥ ពិតជាមានការសោមនរីករាយជាទីបំផុតដែល បានខាងថ្នាក់ដឹកនាំកំពូលៗ ដឹកនាំកីឡាករ មកសមាធិ នៅទីតាំងវត្តដ៍ពូកែមួយនេះ។ យើងចង់អោយកីឡាករទាំងអស់ស្ងប់ អារម្មណ៍ស្ងប់ចិត្ត មិនត្រូវច្រឡោតពេលប្រកួត ចង់យកឈ្នះគេ ទាល់តែចិត្តស្ងប់ហើយ ប្រើបច្ចេកទេសដែលមានទៅ ប្រកួត។ កីឡាជាមិត្តភាព កីឡាមិនមែនសមរភូមិនៃការគុំគួនគ្នាឡើយ។ នាចុងកម្មវិធីក៍មានការ ជួបជុំពិសារ អាហារសាមគ្គីយ៉ាងរីករាយស្និតស្នាលផងដែរ។

About The Author

ព័ត៌មានផ្សេងៗ