ការ​រៀប​ចំ  “​ពិព័រណ៍​ពាណិជ្ជកម្មថៃ “Mini Thailand Week 2023”  នៅបរិវេណអតីតផ្សារ​  ផាមកុងទីន័រ ក្រុងសៀមរាប ខេត្តសៀមរាប  ចាប់​ពី​ថ្ងៃទី ៣១ ខែ សីហា ដល់ថ្ងៃទី ៣ ខែ កញ្ញា  ឆ្នាំ ២០២៣

Spread the love

ស្ថាន​តំណាង​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​ឯក​អគ្គ​រាជទូត​ថៃ​​នៅរាជធានីភ្នំពេញ​​ប្រទេសកម្ពុជា ជា​អ្នក​រៀបចំ​ «ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ “Mini Thailand Week 2023”  ចាប់​ពី​ថ្ងៃទី ​៣១  ខែ សីហា ដលថ្ងៃទី ៣ ខែ កញ្ញា  ឆ្នាំ ២០២៣   នៅបរិវេណអតីតផ្សារផាមកុងទីន័រ ក្រុងសៀមរាប ខេត្តសៀមរាប  ។

​ការរៀបចំ ​​​«ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ Mini Thailand Week 2023» នឹងរៀបចំធ្វើ ចាប់​ពី​ថ្ងៃទី ​៣១  ខែ សីហា ដលថ្ងៃទី ៣ ខែ កញ្ញា  ឆ្នាំ ២០២៣   នៅបរិវេណអតីតផ្សារផាមកុងទីន័រ ក្រុងសៀមរាប ខេត្តសៀមរាប    ចាប់ពី​ម៉ោង ១០ ព្រឹក ដល់​ម៉ោង ១០ យប់ ដែលនៅ​ក្នុង​ពិព័រណ៍​នេះ នឹងមានការដាក់បង្ហាញ​ទំនិញ​ថៃជាច្រើនប្រភេទ​ ដែល​ជា​ទំនិញ​មាន​គុណ​ភាព​ល្អ​​ និងដើម្បី​រក​តំណាង​ចែកចាយ​នៅ​កម្ពុជា ។ការ​រៀប​ចំ​​ពិព័រណ៍​​លើក​នេះ មាន​ក្រុមហ៊ុន​ចូលរួម​ទាំង​អស់​ចំនួន​ ៤៦ ក្រុមហ៊ុន​ មាន​ស្តង់​សរុប​ចំនួន ៥៨​ ស្តង់ ក្នុង​នោះ​នឹង​នាំ​យក​ទំនិញ​ជា​ច្រើន​ប្រភេទ​មក​ដាក់​បង្ហាញ​ និងលក់​ដូចជា ៖

១. ទំនិញម្ហូបអាហារ និង ភេសជ្ជៈ

២. សំលៀកបំពាក់ និង វាយនភ័ណ្ឌ

៣. ​គ្រឿងសំអាង និងទំនិញសុខភាព សម្ភស្ស

៤. សំភារៈប្រើប្រាស់ក្នុងផ្ទះ និង សំភារៈផ្ទះបាយ

៥. វត្ថុអនុស្សាវរីយ៍ និង តុបតែងផ្ទះ

៦. សំភារៈធ្វើពីស្បែក និង ស្បែកជើង

៧. សំភារៈតុបតែងផ្ទះ

៨. សំភារៈសំណង់

៩. ទំនិញឧបភោគ បរិភោគ

១០. ទំនិញ OTOP របស់​​ប្រទេសថៃ

១១. ទំនិញផេ្សងៗ ជាច្រើនទៀត

គោល​បំណង​ក្នុង​ការ​រៀប​ចំ​ ​​​«ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ Mini Thailand Week 2023»​  នាលើក​នេះ​គឺ ដើម្បី​ផ្សព្វ​ផ្សាយ​ផលិតផល​របស់​ថៃ ដែល​ជា​ផលិត​ផល​មាន​គុណភាព​ល្អ តម្លៃ​សមរម្យ និង​ដើម្បី​ជា​ការ​អរគុណ​ដល់​អតិថិជន​ដែល​គាំ​ទ្រ​ទំនិញ​ថៃ​ឲ្យ​មាន​ឳកាស​បានទិញ​ទំនិញថៃ គុណភាពល្អ ​ក្នុង​តម្លៃ​សមរម្យ​។ ម៉្យាង​ទៀត ដើម្បី​រិត​ចំណង​មិត្តភាព​រវាង​ប្រទេស​និង​ប្រជាជន​ទាំង​ពីរ​​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែមទៀត។

ក្នុង​កំឡុង​ពេល​រៀប​ចំ​ពិព័រណ៍​នេះ ​មាន​រៀប​ចំ​ការ​ប្រគុំ​តន្ត្រី​ដ៏​ធំ​ដែល​មាន​តារា​ចម្រៀង​ និង​តារា​កំប្លែង​ល្បីៗ សម្តែង​ជូន​ទស្សនា​​ នាពេល​យប់​ ចាប់​ពី​ម៉ោង ៧ យប់ ដល់​ម៉ោង ៩ យប់​ជា​រៀង​រាល់​ថ្ងៃ ។

 

About The Author

ព័ត៌មានផ្សេងៗ