គ្រោះថ្នាក់ណាស់! ផ្ទុះកំប៉ុងហ្គាសបណ្តាលឲ្យឆាបឆេះផ្ទះ២ខ្នង និងម៉ូតូ២គ្រឿង

Spread the love
កំពត៖ ផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង និងម៉ូតូ ចំនួន ២គ្រឿង ត្រូវបានអគ្គិភ័យលេបត្របាក់ នៅក្នុងហេតុការណ៍ផ្ទុះកំប៉ុងហ្គាសនៅផ្ទះអ្នកបញ្ចូលហ្គាសលក់។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២៖៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៦ខែកុម្ភៈ ឆ្នាំ ២០២២ នៅភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត។តាមការឲ្យដឹងពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យមានការឆាបឆេះនេះឡើងគឺមកពីផ្ទុះកំប៉ុងហ្គាសតូចៗ (ផ្ទះបញ្ចូលហ្គាសលក់) និងពន្លត់រលត់ទាំងស្រុង វេលាម៉ោង ០៣ និង៣០នាទីថ្ងៃខែឆ្នាំដដែល។ក្រោយពីទទួលបានដំណឹងភ្លាមៗនោះ ក្រោមការដឹកនាំបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរឹទ្ធ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ប៉េង ពិសិដ្ឋ ស្នងការរងផែនការងារអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ បានដឹកនាំកម្លាំងការិយាល័យអគ្គិភ័យ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន ០៣គ្រឿង ដើម្បីអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ៦រថយន្ត ស្មើនឹង ៣០ម៉ែត្រគូបទើបរលត់វិញ។តាមការបញ្ជាក់របស់សមត្ថកិច្ច អគ្គិភ័យនេះបណ្តាលឱ្យខូចខាតផ្ទះ អស់ចំនួន ០២ខ្នង ម៉ូតូ ០២គ្រឿង គ្រឿងលក់ចាប់ហួយ និងសម្ភារមួយចំនួន ករណីនេះ មិនបណ្តាលឲ្យមានពលរដ្ឋណាម្នាក់រងរបួស និងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕

 

About The Author

ព័ត៌មានផ្សេងៗ