សន្តិសុខសង្គម គ្រោះថ្នាក់ណាស់! ផ្ទុះកំប៉ុងហ្គាសបណ្តាលឲ្យឆាបឆេះផ្ទះ២ខ្នង និងម៉ូតូ២គ្រឿង WPS 168 February 26, 2022 Spread the loveកំពត៖ ផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង និងម៉ូតូ ចំនួន ២គ្រឿង ត្រូវបានអគ្គិភ័យលេបត្របាក់ នៅក្នុងហេតុការណ៍ផ្ទុះកំប៉ុងហ្គាសនៅផ្ទះអ្នកបញ្ចូលហ្គាសលក់។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២៖៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៦ខែកុម្ភៈ ឆ្នាំ ២០២២ នៅភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត។តាមការឲ្យដឹងពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យមានការឆាបឆេះនេះឡើងគឺមកពីផ្ទុះកំប៉ុងហ្គាសតូចៗ (ផ្ទះបញ្ចូលហ្គាសលក់) និងពន្លត់រលត់ទាំងស្រុង វេលាម៉ោង ០៣ និង៣០នាទីថ្ងៃខែឆ្នាំដដែល។ក្រោយពីទទួលបានដំណឹងភ្លាមៗនោះ ក្រោមការដឹកនាំបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរឹទ្ធ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ប៉េង ពិសិដ្ឋ ស្នងការរងផែនការងារអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ បានដឹកនាំកម្លាំងការិយាល័យអគ្គិភ័យ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន ០៣គ្រឿង ដើម្បីអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ៦រថយន្ត ស្មើនឹង ៣០ម៉ែត្រគូបទើបរលត់វិញ។តាមការបញ្ជាក់របស់សមត្ថកិច្ច អគ្គិភ័យនេះបណ្តាលឱ្យខូចខាតផ្ទះ អស់ចំនួន ០២ខ្នង ម៉ូតូ ០២គ្រឿង គ្រឿងលក់ចាប់ហួយ និងសម្ភារមួយចំនួន ករណីនេះ មិនបណ្តាលឲ្យមានពលរដ្ឋណាម្នាក់រងរបួស និងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕ About The Author WPS 168 See author's posts Continue Reading Previous អរគុណបងៗ ហេងៗ យកទៅប្រើ សុខសប្បាយ..🤣 រកតែលាងទឹកហើយមិនទាន់ ត្រូវថ្លៃភ្លឹបតែម្ដង ៣ខេត្ត សមត្ថកិច្ចចម្រុះប.ង្រ្កាបបានរថយន្ត២០គ្រឿង ដែលអត់ពន្ធ និងពាក់ផ្លា.កលេខក្លែង.ក្លាយNext រើសបានក្រដាសប្រាក់១លានដុល្លាត្រូវបាននគរបាលចុះអន្តរាគមន៍ភ្លាមៗក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ ១១៧ More Stories បច្ចេកវិទ្យា ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ សន្តិសុខសង្គម ឧត្តមសេនីយ៍ត្រី សៀ ទីន រួមជាមួយសមាជិកក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី (RARA) នាំយកអំណោយចែកជូនដល់ សិក្សានុសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូ នៃសាលាបឋមសិក្សាវត្តកំពង់ភ្លុក! WPS 168 November 22, 2024 0 ព័ត៌មានជាតិ សន្តិសុខសង្គម អង្គការសហប្រជាជាតិកោតសរសើរនិងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីសម្រេចបាននូវមហិច្ឆតាអាកាសធាតុ WPS 168 November 21, 2024 0 ព័ត៌មានជាតិ សន្តិសុខសង្គម រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងឡាវ ផ្តល់ប័ណ្ណព្រំដែនជូនពលរដ្ឋជាង១៩ពាន់ក្បាលបន្ថែមទៀត WPS 168 November 21, 2024 0