រើសបានក្រដាសប្រាក់១លានដុល្លាត្រូវបាននគរបាលចុះអន្តរាគមន៍ភ្លាមៗក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ ១១៧

Spread the love

នៅវេលាម៉ោង ០៧និង៥០នាទី ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីប្រជាពលរដ្ឋក្នុងករណីរើសបានក្រដាសប្រាក់ ១លានដុល្លាអាមេរិកចំនួន០១សន្លឹកត្រូវបាននគរបាលចុះអន្តរាគមន៍ភ្លាមៗក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ ១១៧ ដែលស្ថិតនៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បើតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថាក្រដាសប្រាក់ចំនួន ( ១លានដុល្លារមួយសន្លឹកគត់ ) នៅផ្ទះឈ្មោះ ផាន ស៊ុនហ៊ាង ភេទប្រុស អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះ ទេព ស្រីខួច អាយុ២៧ឆ្នាំ រើសបានលុយនេះនៅក្នុងគីបខោអាវជជុះប្រហែល ជាង៤ឆ្នាំហើយ។ក្រោយពីសមត្ថកិច្ចបានត្រួតពិនិត្យយ៉ាងល្អិតល្អន់រកឃើញថាក្រដាសប្រាក់១លានដុល្លានេះជាលុយក្លែ.ងក្លា.យទេ ដូចនេះសមត្ថកិច្ចបានធ្វើការអប់រំណែនាំម្ចាស់លុយដែលរើសបាននេះផងដែរ។

   

About The Author

ព័ត៌មានផ្សេងៗ