លោក Sorapong Chatri បានទទួលមរណៈភាពហើយ បន្ទាប់ពីធ្លាក់ខ្លួនឈឺដោយជំងឺមហារីក

Spread the love

នេះជាដំណឹងដ៏សោកសៅក្នុងវិស័យសិល្បៈ នៅពេលដែលអតីតវីរៈបុរស Sorapong Chatri ដែលធ្លាក់ខ្លួនឈឺដោយជំងឺមហារីក បានទទួលមរណភាពហើយមានអាយុ 71 ឆ្នាំ។ទំព័រតារាភាពយន្ដបានចុះផ្សាយសារថា «នេះជាការបាត់បង់ដ៏ធំមួយទៀតសម្រាប់វិស័យសិល្បះកម្សាន្តថៃ។ ជាមួយនឹងការចាកចេញរបស់ Sorpong Chatree ដែលបានទទួលមរណភាពដោយរោគាពាធ នៅវេលាម៉ោង ៣ និង ៥១ នាទីរសៀល នៅបន្ទប់អ្នកជំងឺនៃមន្ទីរពេទ្យ Bumrungrad Siri ក្នុងអាយុ៧១ ឆ្នាំ។ Soraphong Chatree ឈ្មោះពិត Pittaya Thiamsawat ក្រោយមកបានប្តូរមកជា Kreepong Thiamsawat គឺជាតារាសម្តែងមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងទសវត្សរ៍ទី 70 ដល់ពាក់កណ្តាលទសវត្សរ៍ទី 80 ហើយនៅតែមានកេរ្តិ៍ឈ្មោះក្នុងអាជីពសម្តែងរហូតមកដល់បច្ចុប្បន្ន។

About The Author

ព័ត៌មានផ្សេងៗ