ក្រោយទម្លាយរូបថត Pre-Wedding មិនទាន់បានប៉ុន្មានផង ស្រាប់តែ ទឹម រដ្ឋា ប្រកាសថ្ងៃចូលរោងជ័យ នាពេលខាងមុខនេះហើយ គឺនៅថ្ងៃ….

Spread the love

មហាជនជាច្រើនបានដឹងហើយថាកាលពីមួយរយៈមុនតារាសម្តែងកញ្ញាទឹមរដ្ឋាត្រូវបានមិត្តប្រុសដែលជាជនជាតិបរទេសនោះ បានសុំរៀបការយ៉ាងរ៉ូមែនទិក ជាមួយនឹងចិញ្ចៀនពេជ្រគ្រាប់ធំភ្លឺចចាច បន្ទាប់ពីអ្នកទាំងពីរបានស្វែងយល់ចិត្តគ្នារាប់ឆ្នាំមកនេះ ។យ៉ាងណាមិញ ក្រោយបានទម្លាយរូបថត Pre-wedding ជាច្រើនសន្លឹកមកនេះ ថែមទាំងប្រកាសលើកថ្ងៃចូលរោងជ័យ មិនទាន់ប៉ុន្មានផង ស្រាប់តែនៅមុននេះបន្តិចនាថ្ងៃទី១០ខែមីនាឆ្នាំ២០២២នេះតារាស្រីទឹមរដ្ឋាបានប្រកាសក្តែងកំណត់ថ្ងៃខែរៀបការរួចរាល់ជាស្រេច គឺនៅចុងខែមីនានេះហើយដោយត្រៀមនឹងអញ្ជើញភ្ញៀវកិត្តិយសឲ្យចូលរួម ក្នុងពេលឆាប់ៗ ខាងមុខនេះហើយ ។

ក្នុងនោះផងដែរទឹមរដ្ឋាបាននិយាយរៀបរាប់ឲ្យដឹងបន្ថែមទៀតថា៖“នាងខ្ញុំនឹងអនាគតស្វាមីសូមជំរាបសួរ!ខ្ញុំទាំងពីរសូមជម្រាបជូនដល់ញាតិមិត្តនិងភ្ញៀវកត្តិយសទាំងអស់គ្នាជាដំណឹងឲបានដឹងជាមុនសិនថាខ្ញុំទាំងពីរនឹងរៀបមង្គលការនៅថ្ងៃទី25 26 ខែ3/ 2022 ចឹងសូមមេត្តញាតិមិត្តនិងភ្ញៀវកត្តិយសទាំងអស់សូមរងចាំទទួលការអញ្ចើញពីខ្ញុំទាំងពីរដោយក្ដីគោរពឆាប់ខាងមុខនេះផង” ៕

About The Author

ព័ត៌មានផ្សេងៗ