កញ្ញា អ៊ិន លក្ខិណា ត្រៀមពាក់មកុដថ្មីតម្លៃ $១៥ ម៉ឺន

Spread the love

ភ្នំពេញៈ នាពេលថ្មីៗនេះ ស្រីស្រស់វ័យ ២០ ឆ្នាំ កញ្ញា អ៊ិន លក្ខិណា អតីតជាកញ្ញាឯកលំដាប់រងទី១ កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២១ (Miss Grand Cambodia 2021) និងជាម្ចាស់មកុដ Miss Supranational Cambodia 2022 លើកដំបូង ត្រៀមខ្លួនចាំពាក់មកុដថ្មីតម្លៃ ១៥ ម៉ឺនដុល្លារ ពីក្រុមហ៊ុនរៀបចំដើម្បីត្រៀមការប្រកួតអន្តរជាតិ Miss Supranational 2022 ធ្វើនៅប្រទេសប៉ូឡូញ ក្នុងខែកក្កដា ឆ្នាំ ២០២២។
នេះបើតាមការបង្ហើបពីគេហទំព័រផ្លូវការ Miss Supranational Cambodia បង្ហោះសារឱ្យដឹងថា៖ «ជាផ្លូវការ! នេះជាមកុដដ៏អស្ចារ្យដំបូង សម្រាប់ប្រទេសកម្ពុជា របស់កម្មវិធីកញ្ញាឯកលំដាប់អន្តរជាតិកម្ពុជា ឆ្នាំ 2022 មានតម្លៃរហូតដល់ 150k USD (ដប់ប្រាំម៉ឺនដុល្លារ)។ ជាលើកដំបូងក្នុងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ដល់ស្ត្រី ដែលមានសមត្ថភាព និងភាពក្លាហាន ទម្រង់មកុដបានរចនាចេញពីក្បូរក្បាច់ដ៏ស្រស់ស្អាតពីផ្កាភ្ញីរបស់ខ្មែរ បង្ហាញពីអត្តសញ្ញាណជាតិដ៏អស្ចារ្យ និងរក្សាភាពប្រសើរថ្លៃថ្លាបស់ប្រទេសកម្ពុជា»។

ប្រភពដដែលក៏បន្តបែបសរសើរ ទៅដល់កញ្ញា អ៊ិន លក្ខិណា ជាម្ចាស់មកុដ Miss Supranational Cambodia 2022 ដំបូងនេះដែរថា៖ «ប្រវត្តិសាស្ត្រ បវរកញ្ញាកម្ពុជា មិនធ្លាប់មានពីមុនមក ត្រឹមលំដាប់រងលេខ ១ តែទទួលតំណែងធំជាង Winner ក្នុងកម្មវិធី Miss Grand Cambodia 2021។ កញ្ញាទទួលបានពាន Best Catwalk in Swimsuit ក្លាយជាស្ត្រីដំបូងគេ តំណាងឱ្យកម្ពុជា សម្រាប់កម្មវិធី Miss Supranational Cambodia 2022។ ជាបវរកញ្ញាខ្មែរដំបូង ក្លាយជាគ្រូបង្វឹកកម្មវិធី Miss Teen international Cambodia។ ពេលថ្មីៗនេះ Admin ទទួលដំណឹងថា Miss Supranational Cambodia ទើបបង្ហាញមកុដថ្មីមានតម្លៃទៅ ១៥ ម៉ឺនដុល្លារ ផងដែរ! Wow! កញ្ញា លក្ខិណា អាចជាបវរកញ្ញាដំបូងគេ ដែលមានតំណែង២ក្នុងពេលតែមួយ មានមកុដ ២ ឆៀង ២ ផងដែរ!»។

គួរបញ្ជាក់ផងដែរថា កញ្ញា អ៊ិន លក្ខិណា ត្រូវក្រុមហ៊ុនរៀបចំកម្មវិធី Miss Supranational Cambodia សម្រេចជ្រើសឱ្យក្លាយជាតំណាងកម្ពុជាដំបូងគេ សម្រាប់បេក្ខ-ភាពជាតំណាងជាតិនៃកម្មវិធីថ្មីនេះ។ កញ្ញានឹងត្រូវចូលរួមការប្រកួតអន្តរជាតិលើកទី១៣ ឈ្មោះ Miss Supranational 2022 ដែលនឹងរៀបចំធ្វើនៅក្នុងប្រទេសប៉ូឡូញ នៅខែកក្តដា ឆ្នាំ ២០២២ ខាងមុខនេះ៕

About The Author

ព័ត៌មានផ្សេងៗ