ថ្មីទៀតហើយ! កំពុងបើកបរ បែរជាធ្វើសកម្មភាពបែបនេះទៅវិញ
ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ មានវីដេអូថ្មីមួយដែលត្រូវបានមហាជននាំគ្នាចែកចាយពាសពេញបណ្ដាញសង្គមហ្វេសប៊ុកដោយបានបង្ហាញពីសកម្មភាពគូស្នេហាមួយឱបរឹតគ្នាយ៉ាងផ្អែមល្អែមពេលកំពុងតែបើកបរលើដងវិធី ខណៈសកម្មភាពបែបនេះគឺបានបង្ហាញពីទង្វើរមិនគោរពច្បាប់ចរាចរណ៌ទាំងស្រុងតែម្ដង។ជាក់ស្ដែងបើមើលតាមរយៈវីដេអូនោះ គឺអ្នកបើកបរមិនបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពហើយ ថែមទាំងឲ្យមនុស្សស្រីម្នាក់គេងឱបពីលើអ្នកបើកបរទៀតផង ដែលសកម្មភាពនេះអាចនឹងធ្វើឲ្យមានគ្រោះថ្នាក់កើតឡើងបានគ្រប់ពេល មិនត្រឹមតែប៉ុណ្ណោះទេ អាចនឹងនាំទុក្ខដល់អ្នកដទៃទៀតផង។