លេចធ្លោណាស់! យុវត្តី អេណា អូមី មានសម្រស់ស្រស់ស្អាតហើយ ថែមទាំងនិយាយភាសារបរសទេសបានយ៉ាងស្ទាត់ជំនាយទៀតផង
មានសម្តភាពមិនធម្មតាទេយុវត្តី អេណា អូមី ដែលមានវ័យទើបតែ១៦ឆ្នាំ ដែលគេស្គាលថាធ្លាប់ជាបេក្ខភាពលេចធ្លោប្រលងក្នុងកម្មវិធី CIM Stars Photo Contest រដូវកាលទី២ ឆ្នាំ២០២២កន្លងមកនេះ ។ដោយថ្មីនេះ អេណា គេសង្កេតឃើញថាកំពុងមមាញឹកខ្លាំងទាំងការដើរម៉ូត និងការថតរូបផ្សព្វផ្សាយពាណិជ្ជកម្ម ហើយកញ្ញាក៏ទើបតែប្រលងជាប់លេខ៣ ក្នុងកម្មវិធី Teen Star International Cambodia 2022។
ហើយអ្វីដែលនឹកស្មានមិនដល់ និងជាពិសេសជាងនេះទៅទៀតនោះគឺ អេណា កំពុងត្រៀមខ្លួនទៅចូលរួមប្រគួតលក្ខណៈអន្តរជាតិនៅប្រទេសថៃ ក្នុងនាមជាអ្នកតំណាងកម្ពុជាចូលរួមប្រគួតក្នុងកម្មវិធី Star Teen International 2022 ដែលមានប្រទេសជាច្រើនចូលរួម។
កន្លងមក អេណា អូមី តែងតែបង្ហាញក្តីស្រមៃរបស់ខ្លួនចង់ក្លាយកញ្ញាឯកតំណាងប្រទេសទៅប្រគួតលើឆាកអន្តរជាតិ ជាពិសេសគឺការប្រគួតក Miss Universe International តែម្តង។ ដោយបច្ចប្បន្នកញ្ញាតែតែងខិតខំហ្វឹកហាត់ជារៀងរាល់ថ្ងៃជាមួយនិងគ្រូជំនាញៗ មិនថាការដើរម៉ូត និងសិក្សារភាសារបរទេស។ជាមួយការបង្ហាញវីដេអូនិយាយភាសារអគ្លេស និងចិនរបស់យុវត្តី អេណា អូមី ថ្មីៗនេះគេឃើញមានអ្នកសសើរគាំទ្រនាងយ៉ាងខ្លាំងផងដែរ៕