ប៉ូគឹមថេង សុតធីតា រំភើបខ្លាំង ពេល MGC ប្រកាសប្រគល់មកុដមាសតម្លៃ ៣ ម៉ឺនដុល្លារឱ្យដាច់

Spread the love

ពិតណាស់ គិតមកដល់ពេលនេះជាងមួយឆ្នាំហើយដែល ប៉ូគឹមថេង សុតធីតា បានក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Grand Cambodia ២០២១ និង ដល់វេលាដែលស្ថាប័នតម្រូវឱ្យកញ្ញាធ្វើការផ្ទេរតំណែងនេះទៅកាន់ម្ចាស់មកុដថ្មីក្នុងរដូវកាលប្រកួត Miss Grand Cambodia ក្នុងឆ្នាំ ២០២២ នេះដែរ។
អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញា ជាពិសេសម្ចាស់មកុដ Miss Grand Cambodia ២០២១ រូបនេះ ហាក់ភ្ញាក់ផ្អើលស្រឡាំងកាំង និង រំភើបជាពន់ពេកនោះ ឃើញថាក្នុងវីដេអូត្រៀមផ្ទេរតំណែង ស្ថាប័ន Miss Grand Cambodia ក៏បានធ្វើការ Surprise កញ្ញា សុតធីតា ដោយប្រាប់ឱ្យដឹងថា ក្នុងឆ្នាំនេះ ស្ថាប័ននឹងប្រគល់មកុដមាសនេះឱ្យដាច់ជាកម្មសិទ្ធិផ្ទាល់ខ្លួនជូនកញ្ញាតែម្ដង មិនមានការដកហូតវិញនោះទេ ដែលស្ថាប័នបានត្រៀមរៀបចំធ្វើមកុដថ្មីសម្រាប់ម្ចាស់ជ័យលាភី ឆ្នាំ ២០២២ នេះហើយ។
លើសពីនេះ បើតាមបណ្ដាញសង្គម Miss Grand Cambodia បានឱ្យដឹងថា មកុដមាសដែលស្ថាប័នបានប្រគល់ឱ្យ Miss Grand Cambodia ២០២១ ប៉ូគឹមថេង សុតធីតា ជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ គឺមានតម្លៃ ៣ ម៉ឺនដុល្លារ ហើយស្ថាប័ននឹងត្រៀមបង្ហាញមកុដសម្រាប់ឆ្នាំ ២០២២ ដែលមានតម្លៃរហូតដល់ទៅ ២៥ ម៉ឺនដុល្លារឯណោះ៕

About The Author

ព័ត៌មានផ្សេងៗ