ក្រុមប្រឹក្សាភិបាល អគ្គនាយករង និងបុគ្គលិកបម្រើការក្នុងក្រុមហ៊ុនឌីភីម្ចាស់ចម្ការទាំងអស់ ជូនពរ ផ្ញើសារជូនពរ និងអបអរសាទរលោកជំទាវ ឧកញ៉ា ទៀង ផល្លា ដែលត្រូវបានព្រះមហាក្សត្រប្រទានគោរមងារជា «អ្នកឧកញ៉ា»

Spread the love

ភ្នំពេញ៖ លោកជំទាវឧកញ៉ា ទៀង ផល្លា ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញ ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្តល់គោរមងារ «អ្នកឧកញ៉ា» ។លោកជំទាវឧកញ៉ា ទៀង ផល្លា ជាភរិយា របស់អ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឋានៈស្មើ រដ្ឋមន្ត្រី។ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្រុមប្រឹក្សាភិបាល អគ្គនាយករង និងបុគ្គលិកបម្រើការក្នុងក្រុមហ៊ុនឌីភីម្ចាស់ចម្ការទាំងអស់ សូមចូលរួមអបអរសាទរ និងជូនពរដល់លោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា។ អ្នកឧកញ៉ាមានស្នាដៃ និងគុណបំណាច់ ក្នុងការចូលរួមកសាង និងអភិវឌ្ឍជាតិ-មាតុភូមិ។យើងទាំងអស់គ្នា សូមគោរពជូនពរលោកជំទាវអ្នកឧកញ៉ា មានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេស ឱ្យកាន់តែរីកចម្រើន រុងរឿងថ្កុំថ្កើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។សូមលោកជំទាវអ្នកឧកញ៉ា និងឧត្តមស្វាមី ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី ព្រមទាំងបុត្រធីតា ជួបតែសុភមង្គល វិបុលសុខ និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

About The Author

ព័ត៌មានផ្សេងៗ