មួយរយៈចុងក្រោយនេះគេសង្កេតឃើញថាទាស្ទីមទឹកឃ្មុំ កំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ពុកម៉ែបងប្អូនចំពោះរសជាតិឆ្ងាញ់ប្លែកមិនធ្លាប់មានពីមុនមកនៅកម្ពុជា គ្រប់គ្នាដែលបានទទួលទានហើយសរសើរមិនដាច់ពីមាត់នូវរស់ជាតិឆ្ងាញ់គ្មានពីរពិសេសពុកម៉ែបងប្អូននៅរាជធានីភ្នំពេញតែម្ដង។ដោយសារតែមើលឃើញថា ទាស្ទីមទឹកឃ្មុំមានការគាំទ្រច្រើនលើសលប់ពីអតិថិជននេះហើយទើបធ្វើឲ្យលោក ប៉ោ ដារ៉ា សម្រេចចិត្តទិញប្រេនឆាយមកលក់បន្តដោយធ្វើការពិធីសម្ពោធលក់ទាទឹកឃ្មុំជាផ្លូវការកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះនៅផ្លូវ ២៦១ សង្កាត់ទឹកល្អក៣ ខណ្ឌទួលគោកក្រោមវត្តមានអ្នកចូលរួមយ៉ាងច្រើនកុះករផងដែរ។ថ្លែងក្នុងពិធីសម្ពោធខាងលើនេះដែរលោ កប៉ោ ដារ៉ា...