ពិតជាសំណាងមែនចូលឆ្នាំ 2022 អ្នកនាងសុខចាន់ជេស្តាទទួលបានរង្វាន់ធំពីលោកឧកញ៉ាអ៊ុចសម្បត្តិ និងលោកជុំទាវ

Spread the love

ភ្នំពេញ:ពិតជារំភើបខ្លាំងណាស់សម្រាប់តំណាងចែ កចាយម្នាក់ក្រោយទទួលបានរង្វាន់រថយន្តព្រូស១ គ្រឿងពីក្រុមហ៊ុនគ្រួសារកក់ក្តៅកាលពីព្រឹកថ្ងៃទី២ ៧ខែមករាឆ្នាំ ២០២២នេះ។ពិធីប្រគន់រង្វាន់ខាងលើនេះគឺចុះដោយផ្ទាល់ពីសំ ណាក់លោកចិត្តធម៌ឧកញ៉ា សម្បត្តិ និងលោកជំ ទាវ ហ៊ឹម សុភ័ក្រ្ត ដែលមានទីតាំងស្ថិតនៅទឹកដីភូ មិទួលពង្ររាជធានីភ្នំពេញ។គេមើលឃើញថានេះពុំមានជាលើកទី១នោះទេសម្រាប់ការផ្តល់រង្វាន់រប ស់ក្រុមហ៊ុនគ្រួសារកក់ក្តៅចំពោះតំណាងចែកចា យរបស់ខ្លួនទូទាំង២៥ខេត្ត/ក្រុងទូទាំងប្រទេស។

ជាក់ស្តែងយោងតាមការបង្ហោះនៅលើបណ្តាញស ង្គមហ្វេសប៊ុកឈ្មោះ Yan Sovanna បានលើក ឡើងថាអបអរសាទរបងស្រី សុខចាន់ ជេស្ដា ដែលបានឈ្នះរង្វាន់ឡានព្រូសមួយគ្រឿងពីក្រុមហ៊ុនគ្រួ សារកក់ក្តៅហើយថ្ងៃនេះផងដែរ។ក្រុមហ៊ុនបាននាំយកឡានឈ្នះរង្វាន់ទៅប្រគល់ជូនដល់ផ្ទះដោយ មានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពីលោកអគ្គនាយកឧ កញ៉ា សម្បត្តិ និងអគ្គនាយិកាលោកជំទាវ ហុឹម សុភ័ក្ត្រ និងតំណាងចែកចាយច្រើននាក់។ដោយឡែកបើតាមការបញ្ជាក់ពីលោកជទាវ ហុឹម សុភ័ក្ត្របានឲ្យដឹងថាសម្រាប់អតិថិជនព្រមទាំងតំណាងចែកចាយទាំងដែលអស់គាំទ្រនិងប្រើប្រា ស់ផលិតផលក្រុមហ៊ុនគ្រួសារកក់គឺនៅមានឱកាសជាច្រើនទៀតក្នុងការឈ្នះរង្វាន់រថយន្តព្រូស ម៉ូតូស្គុបពីរ និងទឹក ប្រាក់រាប់រយលានរៀលផងដែរ។ចំណែកតំណាងចែកចាយផលិតផលក្រុមហ៊ុនគ្រួ សារកក់ក្តៅឈ្មោះ សុខចាន់ ជេស្ដា ក្រៅពីបង្ហាញអារម្មណ៍រំភើបរីករាយនិងក្រេកអរខ្លាំងក៏បានថ្លែងអំ ណរគុណចំពោះលោកចិត្តធម៌ឧកញ៉ា សម្បត្តិ និងលោកជំទាវ ហ៊ឹម សុភ័ក្រ្ត ដែលបានផ្តល់ជូនរង្វាន់រថយន្តព្រូសពិតៗដល់ខ្លួននាថ្ងៃនេះផងដែរ៕

 

About The Author

ព័ត៌មានផ្សេងៗ