សមត្ថកិច្ចឃាត់ខ្លួនជនជនជាតិវៀតណាម២នាក់ពាក់ព័ន្ធករណីហិង្សា

Spread the love

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម២នាក់ពាក់ព័ន្ធករណីហិង្សាបណ្ដាលឱ្យបុរសជាអ្នករត់រថយន្តឈ្នួលរងរបួស។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ចំណុចភូមិសាមគី្គ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាបុរសសង្ស័យមានឈ្មោះ លូ ស៊ានធាត អាយុ៣១ឆ្នាំ មានទីលំនៅតឹននិញ ឃុំទឺម៉ាយ ស្រុកអ៊ៀងយ៉ុង ខេត្តបាក់យ៉ាង និងឈ្មោះង្វៀង កុងឌិន អាយុ២៦ឆ្នាំ មានទីលំនៅលីវញ៉ាម ឃុំតឹងលីវ ស្រុកអ៊ៀងយ៉ុង ខេត្តបាក់យ៉ាងប្រទេសវៀតណាម។ចំណែកជនរងគ្រោះមានឈ្មោះ លឹម រដ្ឋា អាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបររត់រថយន្តឈ្នួល មានទីលំនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ជនជាតិវៀតណាមបានឆ្លើយសារភាពថាកាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០២២ វេលាម៉ោង៣:៣០នាទីរសៀល មានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ចេះនិយាយបីភាសា ខ្មែរ ចិន វៀតណាម បាននាំពួកខ្លួនទៅធ្វើការនៅក្នុងក្រុមហ៊ុនប៉ារីសបូព៌ា ហើយបានអោយរថយន្តមួយគ្រឿងដែលមានអ្នកបើករថយន្តជាជនជាតិខ្មែររងគ្រោះមកដឹកពួកខ្លួនទៅក្រុមហ៊ុន តែមិនបានដឹកចូលក្រុមហ៊ុនទេ បែរជាដឹកពួកខ្លួន រហូតដល់ចំណុចភូមិសាមគី្គ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដោយពួកខ្លួនភ័យមិនដឹងថាគេដឹកយកទៅណា ក៏ធ្វើលេសចុះបត់ជើងតូច ហើយពួកខ្លួនក៏បានប្រតាយប្រតប់ជាមួយអ្នកបើករថយន្តរួចរត់គេចខ្លួន តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។បច្ចុប្បន្ន ជនជាតិវៀតណាមទាំង០២នាក់ ខាងលើ សមត្ថកិច្ចត្រូវបានឃាត់ខ្លួន បណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីដោះស្រាយតាមច្បាប់ ។ចំណែកអ្នកបើករថយន្តរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ៕

 

About The Author

ព័ត៌មានផ្សេងៗ