បើកបរក្រោមឥទ្ធិពលនៃសុរា រថយន្តបុកម៉ូតូស្របទិសគ្នា បណ្ដាលឱ្យមនុស្ស០៣នាក់ស្លាប់និងរបួសធ្ងន់

0
Spread the love

កំពង់ស្ពឺ: នៅវេលាម៉ោង២០និង២០ នាទីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នៅលើផ្លូវលេខ១០៥ ចំណុចរង្វង់មូលផ្លែស្ពឺ ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន មានរថយន្ត០១គ្រឿងម៉ាក Tacoma ពាក់ផ្លាកលេខភ្នំពេញ 2BA-1655 បើកបរដោយឈ្មោះ ហេង គៀត ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិពងទឹក ឃុំវល្លិ៍សរ ស្រុកសំរោងទង បានបុកម៉ូតូ ០១គ្រឿងម៉ាក Scopy ពណ៌ក្រហម ស្លាកលេខភ្នំពេញ 1CT-40 27 អ្នកបើកបរឈ្មោះ ឈុន លីដា ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅភូមិញរ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន (របួសធ្ងន់) រីឯ អ្នករួមដំណើរ០២នាក់ ទៀតរបួសធ្ងន់០១ស្លាប់០១ ។

តាមការបញ្ជាក់ពីជំនាញចរាចរណ៍ អ្នកបើកបររថយន្ត មានកម្រិតជាតិស្រវឹង អាកុលលើសពីច្បាប់កំណត់ ទើបបណ្ដាលឱ្យ បង្កគ្រោះថ្នាក់ប៉ះពាល់ អាយុជីវិតអ្នកដទៃបែបនេះ ។ក្នុងហេតុការណ៍ខាងលើ រថយន្តបានបន្ដទៅបុករបងផ្ទះទម្លុះចូលទៅខាងក្នុង តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ បំផ្លាញតែទ្រព្យសម្បត្តិតែប៉ុណ្ណោះ ។ករណីខាងលើសមត្ថកិច្ចជំនាញចរាចរណ៍ បានយកមធ្យោបាយ និងឃាត់ខ្លួនជាក់ស្ដែង អ្នកបើកបរបញ្ជូនមក ការិយាល័យចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចំណាត់ការនីតិវិធីបន្ដ ៕

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ