ឈ្លោះជាមួយប្អូនបង្កើតរឿងការចែកទ្រព្យសម្បត្តិរបស់ម្តាយដែលស្លា..ប់ ឈឺ.ចិ.ត្តពេក មកលោ..តទឹកស..ម្លា..ប់ខ្លួនពីលើស្ពានព្រះមុន្នីវង្ស

0
Spread the love

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលដល់អ្នកដំណើរពេញនៅលើស្ពានព្រះមុន្នីវង្សចាស់ ខ្លះនាំគ្នាជួយឃាត់ ខ្លួនទៀតប្រញាប់ទៅប្រាប់សមត្ថកិច្ចនៅក្បែរគោលដៅ ប្រញាប់មកជួយឃាត់និងចាប់ស្ត្រីម្នាក់ ដែលព្យាយាមលោតទឹកសម្លាប់ខ្លួនពីលើស្ពាន បង្កការស្ទះចរាចរណ៍ផងដែរ កាលពីវេលាម៉ោង ៣និង ៥៤នាទីរសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចលើស្ពានព្រះមុន្នីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ឲ្យដឹងថា ស្រ្តីខាងលើ មានអាយុប្រហែល ៤៣ឆ្នាំ បានជិះម៉ូតូមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 1HM-0810 ធ្វើដំណើរពីកើតមកលិច មកដល់ចំណុចលើស្ពានព្រះមុន្នីវង្សចាស់ ស្រាប់តែស្ត្រីខាងលើ ឈប់ម៉ូតូ រួចចុះមកបម្រុងនឹងធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួនទៅហើយ តែភ្លាមៗត្រូវបានកម្លាំងសមត្ថកិច្ចដែលប្រចាំការនៅក្រោមស្ពាន បានធ្វើការឃាត់ នាំស្ត្រីខាងលើ យកមកធ្វើការសួរនាំនៅគោលដៅខាងក្រោម។ស្រ្តីដែលមករកលោតទឹកសម្លាប់នេះ បានរៀបរាប់ប្រាប់សមត្ថកិច្ចទាំងទឹកភ្នែកថា ខ្លួនពិបាកចិត្តជាមួយនឹងបងប្អូនបង្កើត ដោយសារតែមានទំនាស់ រឿងបែងចែកទ្រព្យសម្បត្តិកេរ្ត៍របស់ម្តាយ ដែលបានស្លាប់ ទើបឈឺចិត្តពេក ក៏មកលោតទឹកសម្លាប់ខ្លួនបែបនេះ ។បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចប្រចាំគោលដៅនៅក្រោមស្ពានព្រះមុន្នីវង្ស លោកបានធ្វើការណែនាំបញ្ចុះបញ្ចូលស្ត្រីខាងលើ កុំឲ្យគិតខ្លី និងជូនស្រ្តីខាងលើត្រឡប់ទៅផ្ទះវិញផងដែរ៕

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ