រថយន្ត Lexus RX300 បើកលឿន ជ្រុលបុ.កម៉ូតូពីក្រោយ រេចង្កូតបុកខឿន ក្រឡាប់ផ្ងារជើង

0
Spread the love

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្ត lexus RX300 មួយគ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូត ទៅប៉ះម៉ូតូពីក្រោយ រួចបួងចង្កូតជ្រុលទៅបុ.កខឿនផ្លូវ ក្រឡាប់ផ្ងារជើង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ២០ នាទីយប់ថ្ងៃទី ៥ ខែមករាឆ្នាំ ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ២១៧ ចំណុចទល់មុខវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសម្នាក់ បានឌុបស្ត្រីម្នាក់ពីក្រោយ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ ជិះតាមបណ្ដោយផ្លូវ ២១៧ ទិសដៅពីលិចមកកើត ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កម៉ាកLexus RX300 ពណ៌ស្ករពាក់ផ្លាកលេខកណ្តាល 2A-7717 បើកបស្របទិសគ្នា ពីលិចមកកើតក្នុងល្បឿន បានជ្រុលទៅបុកម៉ូតូពីក្រោយ បណ្តាលឲ្យ ចំណែករថយន្តបង្ក បានបួងចង្កូតជ្រុលទៅបុកខឿនផ្លូវ ក្រឡាប់ផ្ងារជើង ហើយភ្លាមៗនោះតៃកុងរថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់បាន នៅកន្លែងកើតហេតុ។ក្រោយកើតហេតុខាងលើ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះមកដល់រួចពិនិត្យ ឃើញថាមិនមានប៉ះពាល់ ទៅលើទ្រព្យសម្បត្តិរដ្ឋ ក៏ឲ្យម្ចាស់រថយន្តសងជាសំណង ទៅលើម៉ូតូ បញ្ចប់រឿងនៅកន្លែងកើតហេតុ រួចហៅរថយន្តស្ទូច មកស្ទូចយករថយន្ត ទៅជួសជុលដោយខ្លួនឯង៕

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ