ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក០២នាក់ លួចម៉ូតូរម៉កកង់បី បានសម្រេចពីខណ្ឌសែនសុខ មកជាប់ខ្នោះសមត្ថកិច្ចខណ្ឌមានជ័យ

0
Spread the love

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សេពួក២នាក់ បានធ្វើសកម្មភាពលួចម៉ូតូរម៉កកង់បី បានសម្រេចពីខណ្ឌសែនសុខ រួមមករួចមកសម្ងំលាក់ខ្លួននៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋ ឆែកតាមប្រព័ន្ធ GPS ធ្វើការចាប់ខ្លួនបានជនសង្ស័យម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ត្រូវចំណុចផ្លូវបេតុង ក្រោយសាលាសង្កាត់ស្ទឹងមានជ័យទី១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ មិត្ត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងនោះដកហូតបានមានដូចជា ម៉ូតូម៉ាកToday ពណ៌ស ដែលពាក់ស្លាកលេខ កំពត 1N-5934 (ជារបស់ជនសង្ស័យ) និងម៉ូតូរម៉កកង់បីមួយគ្រឿង ពណ៌សលាយក្រហមជារបស់ជនរងគ្រោះមួយគ្រឿងផងដែរ។សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ក្រុមហ៊ុនខាងលើបានទុកម៉ូតូរម៉ក នៅមុខកន្លែងតាមបណ្តាយផ្លូវ១៩១៦ ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានី លុះមកដល់ម៉ោង០៣យប់ ឈានចូលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ក៏លិចមុខនៅជនសង្ស័យ០២នាក់ បានធ្វើសកម្មភាពលួចម៉ូតូរម៉កខាងលើបានសម្រេចរួចជិះរត់គេចខ្លួនមកសម្ងំនៅក្នុងភូមិសាស្ត្រនៃសង្កាត់ស្ទឹងមានជ័យទី០១ ក៏ត្រូវបានម្ចាស់ម៉ូតូរម៉កកង់បី ម្ចាស់បានធ្វើការឆែកតាមប្រព័ន្ធ GPS រយៈពេលជិត០៥ ម៉ោងទើបឃើញម៉ូតូខាងលើនៅខាងក្រោយសង្កាត់ស្ទឹងមានជ័យទី១ ភ្លាមៗនោះ ម្ចាស់គាត់ត្រូវបានម្ចាស់ម៉ូតូរម៉កកង់បីបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ។ ចំណែកឯម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានប្រគល់ជនសង្ស័យ និង ម៉ូតូរម៉កកង់បី និងម៉ូតូរបស់ជនសង្ស័យ មកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដើម្បីធ្វើការសួរនាំនិងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ