ផ្អើលយប់មិញ ! សមត្ថកិច្ច ចុះត្រួតពិនិត្យមជ្ឈមណ្ឌលកែសម្ផស្សផ្ការំដួល ដោយ ឃាត់ខ្លួនពេទ្យ និងជំនួយការ៤នាក់

0
Spread the love

ភ្នំពេញ ៖ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ច នៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះត្រួតពិនិត្យមជ្ឈមណ្ឌលកែសម្ផស្សផ្ការំដួល ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់បឹងកក់ ផ្លូវលេខ R8 សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយធ្វើការឃាត់ខ្លួនពេទ្យ និងជំនួយការទាំង៤នាក់ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ដែលបានទៅកែសម្ផស្សកន្លងមក។

ក្នុងប្រតិបត្តិការនេះ គេឃើញមានវត្តមាន មេធាវីជាច្រើនរូប ចុះមកដល់ទីតាំងបង្ក្រាប និងត្រួតពិនិត្យ ដើម្បីធានាខ្លួនបុគ្គលិកទាំងអស់នៅក្នុងទីតាំង មជ្ឈមណ្ឌលកែសម្ផស្ស យីហោ ផ្ការំដួល ដោយមានការមិនឯកភាពគ្នា ទើបពន្យារពេលក្នុងការបន្តនីតិវិធី។ លុះដល់វេលាម៉ោង០៧យប់ថ្ងៃដដែល ទើបមានការសម្របសម្រួលគ្នា រវាងកម្លាំងនគរបាលគណៈកម្មាធិការ ប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយរបស់ក្រសួងមហាផ្ទៃ និងមេធាវី ដោយឃាត់ខ្លួនតែមនុស្សប្រុសស្រីចំនួន០៤នាក់(ប្រុស០២នាក់) ប៉ុណ្ណោះដែលជា ពេទ្យនិងជំនួយការ ដើម្បីបញ្ជូនខ្លួនទៅក្រសួងមហាផ្ទៃធ្វើការសាកសួរ។ចំពោះបុគ្គលិកនារីៗជាង១០នាក់បន្ថែមទៀត ត្រូវបានក្រុមមេធាវីធ្វើការធានាខ្លួនឲ្យស្នាក់នៅទីតាំងមជ្ឈមណ្ឌលកែសម្ផស្ស យីហោ ផ្ការំដួលជាបណ្ដោះអាសន្នដើម្បីបន្តនីតិវិធី។ជុំវិញនឹងករនេះសមត្ថកិច្ចកំពុងធ្វើការសាកសួរ ពីតំណាងមជ្ឈមណ្ឌលកែសម្ផស្ស ផ្ការំដួលបាននៅឡើយទេ ទោះយ៉ាងណាយើងរង់ចាំមើលបើទទួលបានព័ត៏មាន លំម្អិតនិងផ្សាយបន្ដជុំវិញ ទៅលើករណីការចុះបង្រាបនេះបន្ថែមទៀត៕

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ