រថយន្តTACOMAបើកលឿនបុ.ករំលងសួនច្បារពុះចែកទ្រូងផ្លូវទៅបុកPassAppក្រឡាប់ផ្ងារជើងទាំងសងខាង

0
Spread the love

ភ្នំពេញ ÷ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តម៉ាកTACOMA មួយគ្រឿងក្នុងល្បឿនយ៉ាងលឿន បានបុ.ករំលងសួនច្បារពុះចែកទ្រូងផ្លូវជ្រុលទៅបុ.កPassAppចតស្ងៀមបណ្តាលឲកយក្រឡាប់ផ្ងារជើងទាំងសងខាង រងការខូចខាតយ៉ាងដំណំ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែរ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ថ្ងៃទី ៦ ខែមករាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើក PassAppមួយគ្រឿងពណ៌សពាក់ផ្លាកលេខវែង1P9744ជិះមកចតចោលនៅលើចិញ្ចើមផ្លូវ២១៧មុខផ្ទះពលរដ្ឋ បានឈប់ទិញសាំង ពេលចតបានមួយភ្លែត ភ្លាមនោះដែរ ស្រាប់តែមានបុរសម្នាក់ រាងស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តម៉ាកTACOMAមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2AP6882បើកបរតាមបណ្តោយផ្លូវ២១៧ក្នងទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុករំលងសួនច្បារពុះចែកទ្រូងផ្លូវ ឆ្លងទៅផ្លូវម្ខាងទៀត ជ្រុលទៅបុកPassApp ចតស្ងៀមពេញទំហឹង បណ្តាលឲ្យ PassApp ក្រឡាប់ផ្ងារជើង ចំណែករថយន្តបង្កវិញ បានបន្តល្បឿនទៅមុខក្រឡាប់ផ្ងារជើង ធ្លាក់ចូលចិញ្ចើមផ្លូវ ក្បែរមាត់ប្រឡាយ សំណាងល្អ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមានអ្នកណាម្នាក់ រងរបួសនោះទេ រងរបួសនោះទេ។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែង យករថយន្តស្ទូច មកស្ទូចយករថយន្តបង្ក និងកង់បី រងគ្រោះទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ