ពូសាច់ថ្លៃ ជះសាំងលើក្មួ.យ រួចយកដែកកេះដុ..តឆេះពេញខ្លួន ត្រូវសមត្ថកិច្ចចា.ប់ខ្លួនបាន

0
Spread the love

ខេត្តកណ្តាល ៖ ករណីហិង្សាមួយបានកើតឡើងដោយបុរសម្នាក់ ត្រូវជា ពូសាច់ថ្លៃ បានជះសាំងលើក្មួយ រួចយកដែកកេះដុតឆេះរលាកពេញខ្លួន រងរបួស ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះជនរងគ្រោះភូមិព្រែករាំង១សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្ដាល។នេះបើយោងតាមផេក និងគេហទំព័រ នាយកដ្ឋានផ្សព្វផ្សាយអប់រំ ។សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស្រេង ឃុន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ កម្មករ រស់នៅក្នុងភូមិកើតហេតុខាងលើ ដកហូតបាន សំបកដបទឹកសុទ្ធ ច្រកសាំងប្រើអស់ចំនួន១។ ចំណែកជនរងគ្រោះឈ្មោះ ធី សំអូន ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរជាងឈើ។
សូមបញ្ជាក់ថាមុនពេលកើតហេតុជនរងគ្រោះនិងក្រុមគ្រួសារព្រមទាំងបងប្អូនកំពុងតែឈរនិយាយគ្នាលេងនៅមុខផ្ទះពេលនោះស្រាប់តែជនសង្ស័យដែលត្រូវជាពូសាច់ថ្លៃដែលនៅផ្ទះជិតគ្នាបានដើរមកដោយមានកាន់ដបសាំងនៅនឹងដៃផងបាននិយាយថាជនរងគ្រោះនិងបងប្អូនមិនដែលអោយតម្លៃខ្លួនទេនិងបាននិយាយគំរាមរកដុតសម្លាប់ជនរងគ្រោះនិងក្រុមគ្រួសារទៀតផងទើបបណ្តាលអោយមានការឈ្លោះប្រកែកគ្នារហូតដល់ជនសង្ស័យយកដបសាំងដែលកាន់នៅដៃចាក់ជះទៅលើខ្លួនជនរងគ្រោះរួចយកដែកកេះដុតបណ្តាលអោយឆាបឆេះរលាកខ្លួនជនរងគ្រោះមួយចំហៀងខ្លួនខាងឆ្វេង និងខ្ទាតសាំងចំត្របកភ្នែកកូនតូចរបស់ជនរងគ្រោះផងដែរ។ភ្លាមៗនោះមេភូមិនិងប្រជាការពារក៏បានឃាត់ខ្លួនជនសង្ស័យប្រគល់ជូននគរបាលប៉ុស្តិ៍កំពង់សំណាញ់ធ្វើការសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ