ករណីឃាតកម្មនេះ! បុរសជាជនដៃដល់ម្នាក់ ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពវាយសម្លាប់បុរសម្នាក់ទៀត ដោយសារខឹងស្ដីបន្ទោស រឿងចូលបន្ទប់ទឹកយូរ

0
Spread the love

សៀមរាប ៖ ករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅចំណុចភូមិរាជជន្ទល់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។ជនរងគ្រោះមានឈ្មោះ សឿយ អឿយ ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិទឹកថ្លា ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។ ចំណែកជនដៃដល់ឈ្មោះ ផាន់ សូយ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិកើតហេតុខាងលើ មុខរបរកម្មករ។ ជនដៃដល់ជាឃាតកត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអង្គរជុំ ឃាត់ខ្លួនពេលរត់គេចខ្លួនក្រោយធ្វើសកម្មភាពវាយសម្លាប់បុរសម្នាក់នៅចំណុចភូមិរលំ ឃុំស្រែខ្វាវ ខាងត្បូងកន្លែងកើតហេតុប្រមាណ៤គីឡូម៉ែត្រ។

ជនដៃដល់បានសារភាពថា រូបខ្លួនពិតជាបានយកដំបងឈើវាយសម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយសារជនរងគ្រោះខឹងខ្លួននិងស្ដីបន្ទោសឲ្យរូបគេ រឿងចូលបន្ទប់ទឹកយូរ ហើយពេលខ្លួនចេញពីបន្ទប់ទឹក ជនរងគ្រោះបានទាញដំបងឈើរកវាយមកលើរូបខ្លួន ទើបខ្លួនទាញដំបងឈើជ្រុងប្រវែងប្រហែល១០០សង់ទីម៉ែត្រ វាយតបទៅលើជនរងគ្រោះចំនួន៤ដំបង (ត្រូវក្បាល១ដំបងនិងស្មា០៣ដំបង)។ ក្រោយចាប់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យជំនាញអនុវត្តន៍តាមនីតិវិធីច្បាប់៕

 

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ