បុរសម្នាក់សង្ស័យស្រវឹងធ្លាក់ភ្នែកបើករថយន្តសេរីទំនើបបុករថយន្តដឹកខ្សាច់ពីក្រោយបណ្តាលអោយខ្ទេចផ្នែកខាងមុខយ៉ាងដំណ

0
Spread the love

ភ្នំពេញ-ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២នឹង៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពត៌មាននៅ្កន្លែងកើតហេតុបានអោយដឹងមុនពេលកើតហេតុមានរថយន្តដឹកខ្សាច់មួយគ្រឿងមិនចាំម៉ាកបើកបរទិសដៅពីជើងទៅត្បូងកំពុងបង្អង់ល្បឿនដើម្បីបតចូលការដ្ឋានស្រាប់តែមានបុរសម្នាក់បើករថយន្តសេរីទំនើប

ម៉ាក លុចស៊ីស RX450h ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ2AA-2983 បើកបរក្នុងទិសដៅស្របគ្នាសង្ស័យស្រវឹងស្រាធ្លាក់ភ្នែកក្នុងល្បឿនយ៉ាងលឿន បានបុកពីក្រោយរថយន្តដឹកខ្សាច់បណ្តាលអោយរថយន្តលុចស៊ីសរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ

ចំណែកឯរថយន្តដឹកដោយមិនមានរងការខូចខាតក៏បន្តដំណើរបតចូលទៅក្នុងការដ្ឋានបាត់ទៅបន្សល់រថយន្តលុចស៊ីសនៅកណ្តាលផ្លូវ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់និងមានមេការដំណាងអោយរថយន្តដឹកខ្សាច់មកសម្របសម្រួលជាមួយម្ចាស់រថយន្តលុចស៊ីសនិងមានការសម្របសម្រួលពីសមត្ថកិច្ចមូលដ្ឋានផងទើបម្ចាស់រថយន្តដឹងខ្លួនខុសទើបមិនដេញដោលវែងឆ្ងាយរួចទំនាក់ទំនងរថយន្តស្ទូចដើម្បីស្ទូចយករថយន្តទៅជួសជុលខ្លួនឯង។

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ