នារីៗប្រយ័ត្ន ! ក្រមុំវ័យ២០ឆ្នាំចូលងូតទឹក ជនកំហូចនេះ យកទូរស័ព្ទលួចថតរាងកាយនាង ពេលគ្មានក្រណាត់បាំងបិទ
ខេត្តកណ្តាល៖ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គលដែលប្រព្រឹត្តឡើងកាលពីវេលាម៉ោង៥និង៥៥នាទីថ្ងៃទី១១ខែមករាឆ្នាំ២០២២នៅចំណុចបន្ទប់ទឹកផ្ទះជួលភូមិបត្តាជី១សង្កាត់ព្រែកហូរក្រុងតាខ្មៅខេត្តកណ្តាល។នេះបើយោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំ ។សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ិន ធី ហៅខ្លី ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិ បត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ។ ចំណែកជនរងគ្រោះភេទស្រីអាយុ២០ឆ្នាំមុខរបរកម្មការិនីរោងចក្រ។ក្នុងនោះសមត្ថកិច្ចធ្វើការដកហូតបានវត្ថុតាងរួមមាន ៖-ទូរស័ព្ទដៃគ្រឿងម៉ាកVIVO ពណ៌ខ្មៅ លេខស៊ីម០៩៦៦៦៣០៣៦៨ (មានជាប់រូបភាពជនរងគ្រោះ)។-កាបូបដៃពណ៌សូកូឡាចំនួន១ ។-ប្រាក់រៀលចំនួន៤០០០០រៀល។ -ប្រាក់ដុល្លារចំនួន២ដុល្លា។អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក។ -ប័ណ្ណបសស១សន្លឹក។ -កាតធនាគារABA១សន្លឹក។-កាតវីង១សន្លឹក។ -កាតក្រុមហ៊ុនយូនីត១សន្លឹក។
សូមបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែងូតទឹកគ្មានសម្លៀកបំពាក់នៅក្នុងបន្ទប់ទឹកប្រើរួមគ្នា ពេលនោះស្រាប់តែជនសង្ស័យដែលស្នាក់នៅបន្ទប់ផ្ទះជួលក្បែរគ្នាបានចូលបន្ទប់ទឹកជាប់គ្នាជាមួយជនរងគ្រោះដែរ ហើយបានដាក់ទូរស័ព្ទលួចថតរូបតាមប្រហោងឥដ្ឋ។ ពេលនោះត្រូវបានជនរងគ្រោះឃើញទូរស័ព្ទ សង្ស័យគេលួចថតក៏ទាញយកទូរស័ព្ទនោះមកមើលឃើញរូបខ្លួនអាក្រាតកាយជាប់ក្នុងទូរស័ព្ទរបស់ជនសង្ស័យ។ ដោយសារតែភ័យខ្លួន ជនសង្ស័យបានមកសុំទូរស័ព្ទពីជនរងគ្រោះវិញ ហើយបានសូមទោសជនរងគ្រោះ ទើបជនរងគ្រោះលុបរូបភាពចេញ រួចឲ្យទូរស័ព្ទទៅជនសង្ស័យវិញ លុះពេលជនសង្ស័យទៅធ្វើការបាត់ ទើបជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកហូរតែម្តង ខណៈជនសង្ស័យចេញពីធ្វើការវិញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកទៅសាកសួរនៅប៉ុស្តិ៍រួចបន្តបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕