ក្មេងប្រុស អាយុ ១៣ឆ្នាំ រពិសដៃ យកគីបគ្រាប់ មកតថ្មពិលលេង ផ្ទុះ

0
Spread the love

ខេត្តកំពង់ធំ៖ ករណីផ្ទុះគីបគ្រាប់ បណ្តាលអោយក្មេងប្រុសម្នាក់ ស្លា.ប់ កាលពីវេលាម៉ោង ១៣ និង ៣០នាទី រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅភូមិឈូក ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ស.ពជនរងគ្រោះ ឈ្មោះ ឡាយ សីហា ភេទប្រុស អាយុ ១៣ឆ្នាំ ជាសិស្ស រស់នៅភូមិ ឃុំកើតហេតុខាងលើ។ក្មេងប្រុសម្នាក់ ឈ្មោះ នូ រស់នៅភូមិឈូក ឃុំសណ្ដាន់ ស្រុកសណ្តាន់ បានអោយដឹងថា នៅថ្ងៃកើតហេតុ ពេលហូបបាយថ្ងៃត្រង់ហើយរូបគេបានមករត់លេងនៅផ្ទះជាមួយនឹងជនរងគ្រោះពេលនោះគេបានឃើញជនរងគ្រោះ ឈ្មោះ សីហា កាន់ខ្សែភ្លើងមួយដុំតូច មានទាំងកូនពិល ប្រើថ្មពីរគ្រាប់ផង មិនដឹងថា រើសមកពីណាទេ។ ពេលនោះ រូបគេបានប្រាប់ថា កុំដោតភ្លើងលេងវ៉ើយ ប្រយ័ត្នឆក់ណា! ឮដូច្នេះ ឈ្មោះ សីហា និយាយថា បើអាខ្លាច ថយចេញទៅ អាញ់លេងតែឯង បានហើយ។ ខ្លួនគេ ក៏បានគេចចេញឆ្ងាយ បានតែបន្តិច បន្ទាប់មក ស្រាប់តែឮផ្ទុះសូភីងឡើង។ គេឃើញឈ្មោះ សីហា ដួលលើដី ខ្លួនគេភ័យណាស់ ក៏រត់ទៅផ្ទះទៅ។

នៅពេលទទួលបានព័ត៌មាននេះកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍និងអាជ្ញាធរភូមិឃុំចុះពិនិត្យដល់កន្លែងកើតហេតុ និងពិនិត្យសាកសព ក៏ឃើញមានស្នាមមុតចំចន្លោះចិញ្ចើមទំហំ ៤ស.ម ជម្រៅ ១ស.ម មុខមុតសុះតូចៗ ផ្នែកដើមទ្រូង មុតសុះរន្ធតូច និងមុតដាច់សាច់បាតដៃ ត្រង់រង្វះមេដៃឆ្វេង ក្រៅពីនេះ ពុំមានស្លាកស្នាមអ្វី គួរឲ្យកត់សម្គាល់ឡើយ។កម្លាំងជំនាញ សន្និដ្ឋានថា ក្មេងប្រុសរងគ្រោះ បានស្លា.ប់ ដោយសារយកគីបគ្រាប់ មកតភ្ជាប់ថ្មពិល បណ្តាលឲ្យផ្ទុះ ត្រូវស្លា.ប់ខ្លួនឯង។ ក្រោយពិនិត្យចប់ អាជ្ញាធរសមត្ថកិច្ច បានធ្វើកំណត់ហេតុ ប្រគល់ស.ពជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ