រថយន្តស៊េរីទំនើបមួយគ្រឿងបើកបុកម៉ូតូមិនទាន់អស់ល្បឿនក៏ទៅបុកជាមួយនឹងបង្គោលភ្លើងមួយទំហឹង…

0
Spread the love
ព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងរវាងរថយន្តសេរីទំនើបមួយគ្រឿងបានបុកជាមួយនឹងម៉ូតូរួចក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឱ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១រសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវឆ្នេរឯករាជ្យ ជិតស្ពានបឹងទឹកសាប (ផ្លូវសណ្ឋាគារ ៧ ជាន់) ស្ថិតនៅក្នុងសង្កាត់ ០៣ ក្រុង/ខេត្តព្រះសីហនុ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញរថយន្តស្ព័រមួយគ្រឿងស៊េរីទំនើបម៉ាក Ferrari ពាក់ស្លាកលេខ ភ្នំពេញ 2BK-5555 បើកបរក្នុងល្បឿនលឿនបានបត់ផ្លូវកែងនៅតាមបណ្ដោយផ្លូវស្វាស្រាប់តែជ្រុលចង្កូតបួងមិនផុត បានឡើងកាឡាទៅបុកម៉ូតូដែលចតចោលជាមួយមនុស្សចំនួន ០២នាក់ បណ្ដាលឲ្យរងរបួសស្រាល រួចក៏ជ្រុលចង្កូតទឹកមុខជាមួយនឹងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ ដោយរថយន្តនេះបើកបរដោយជនជាតិចិនចំនួន ០២ នាក់ ភ្លាមៗនោះជនរងគ្រោះចំនួន ០២ នាក់ភាគីខាងម៉ូតូត្រូវបានបញ្ជូនទៅមន្ទីរពេទ្យតែម្ដង។ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានទៅវិញរួចលើកយកដៃទាំងសងខាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់។

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ