ឃើញហើយអួលដើមករ! វ័យ ៨៥ ឆ្នាំ ស៊ូស៊ីឈ្នួលបកខ្ទឹមឱ្យគេពីព្រឹកដល់យប់ យកលុយចិញ្ចឹមចៅ ទិញអង្ករហូប…

Spread the love

ជារឿងដ៏គួរឱ្យអាណិតស្រណោះនិងរំជួលចិត្តជាខ្លាំងចំពោះដូនចាស់មួយរូបដែលមានវ័យ៨៥ឆ្នាំទៅហើយបែរជាពុំមានភ័ព្វសំណាងបានសម្រាកសម្រាន្តបានស្រួលនឹងគេក្នុងវ័យចាស់ដោយត្រូវមកស៊ីឈ្នួលបកខ្ទឹមឱ្យគេពីព្រឹកទល់យប់ គ្រាន់បានប្រាក់បន្តិចបន្តួច ទុកចិញ្ចឹមចៅ និង ទិញអង្ករហូប គួរឱ្យអាសូរបំផុត។ជុំវិញរឿងរ៉ាវដ៏គួរឱ្យអាណិតស្រណោះរបស់ដូនចាស់ខាងលើ តាមរយៈគណនីបុរសម្នាក់ មានឈ្មោះ Sovan Ratha Ra បានបង្ហោះនៅលើហ្វេសប៊ុក ឱ្យបានដឹងថា ៖ «យាយអើយយាយអាយុ៨៥ឆ្នាំហើយនៅតែពីរនាក់យាយចៅព្រឹកឡើងមិនទាន់ទេមកអង្គុយចាំនៅមុខផ្ទះចាំស៊ីឈ្នួលបកខ្ទឹមនៅផ្ទះខ្ញុំបកតាំងពីព្រឹកដល់យប់មួយថ្ងៃបាន៨ពាន់រៀលទុកចិញ្ចឹមចៅនិងទិញអង្ករហូបពេលខ្លះខំបកពេកដាច់បាយក៏មាន។ សរសើរគាត់ណាស់ សុខចិត្តដើរស៊ីឈ្នួលគេ ទោះអត់ខ្លាំងយ៉ាងណាក៏ដោយ មិនដែលលើកដៃសុំគេទេ នេះហើយជីវិត…»។

យ៉ាងណាមិញតាមរយៈសកម្មភាពដ៏រំជួលចិត្តមួយនេះបានធ្វើឱ្យមហាជននាំគ្នាចែករំលែកក្ដីអាណិតព្រោងព្រាតនៅលើបណ្ដាញសង្គមខណៈមានសប្បុរសជនមួយចំនួន នាំគ្នាបរិច្ចាគថវិកាដើម្បីប្រគល់ជូនលោកយាយផងដែរ ដើម្បីគ្រាន់ជាប្រាក់កាក់បន្តិចបន្តួច សម្រាប់ទិញថ្នាំសង្កូវ ចិញ្ចឹមចៅ និង ផ្គត់ផ្គង់ក្រពះពីរនាក់យាយចៅ បន្តជីវិតទៅមុខបានមួយគ្រាទៀត៕

About The Author

ព័ត៌មានផ្សេងៗ