បុរសម្នាក់ឡើងដើមត្នោត តែដោយអាការមិនស្រួលខ្លួន ក៏បានដាច់ខ្យល់ស្លាប់នៅលើចុងត្នោត

Spread the love

កណ្តាល ÷បុរសម្នាក់ប្រកបរបឡើងត្នោតដើម្បីចិញ្ចឹមគ្រួសារតែជាអកុសលក៏ត្រូវខ្យល់គស្លា.ប់នៅលើដើមត្នោត ពេលឡើងទៅយកទឹកត្នោតចុះ។ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ចំណុចក្នុងសាលាគរុកោសល្យ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

សពជនរងគ្រោះមានឈ្មោះអានវណ្ណះភេទប្រុសអាយុ៣៨ឆ្នាំមុខរបរឡើងត្នោតមានស្រុកកំណើតនៅភូមិកំពង់សំណាញ់សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្តាល។យោងតាមការរៀបរាប់ពីស្រ្តីជាប្រពន្ធជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនប្តីរបស់នាងចេញពីផ្ទះដោយប្រាប់នាងថា រាងដូចជាមិនស្រួលខ្លួន និងវិលមុខ បន្ទាប់មករូបនាងក៏បានឃាត់ប្តីថា កុំឲ្យទៅសម្រាកមួយថ្ងៃទៅ តែដោយបុរសជនរងគ្រោះ ត្រូវជាប្តីនៅមិនព្រម ក៏បានទាញម៉ូតូសង់កូរ៉េនិងបំពង់ទឹកត្នោតបានជិះចេញពីផ្ទះដើម្បីទៅយកទឹកត្នោតមកលក់មួយសន្ទុះក្រោយមកបុរសរងគ្រោះក៏បានជិះម៉ូតូមកដល់ចំណុចកើតហេតុក្នុងសាលាគរុកោសល្យរួចទុកម៉ូតូឡើងទៅលើដើមត្នោត ដើម្បីយកទឹកត្នោតចុះមកក្រោមតែអកុសលក៏បានខ្យល់គស្លា.ប់នៅលើចុងត្នោតតែម្តងទៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង រាយការណ៍ ទៅសមត្ថកិច្ចឲ្យចុះមកកន្លែងកើតហេតុភ្លាមៗ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានទំនាក់ទំនងទៅក្រុមគ្រួសារដើម្បីយកខ្សែមកដើម្បីឡើងទៅលើដើមត្នោតចងទម្លាក់សពចុះមកក្រោមរួចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

 

 

About The Author

ព័ត៌មានផ្សេងៗ