សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីលួចមានស្ថានទម្ងន់ទោស

Spread the love

ភ្នំពេញ:យោងតាមផរករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលាខណ្ឌដង្កោស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ដោយការប្រើអំពើហិង្សាប្រើដុំថ្មវ៉ៃយកម៉ូតូ)ប្រព្រឹត្តកាលពីថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង១១និ០០នាទី ត្រង់ចំណុចផ្លូវលំស្ថិតនៅភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះថុលវណ្ណាភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរជាងដែកទីលំនៅភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ។ជនសង្ស័យ០៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់នៅថ្ងៃទី២៣-២៤ខែកុម្ភ:ឆ្នាំ២០២២រួមាន៖១ឈ្មោះហេងសេងហៃភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដទីលំនៅភូមិទួលសំបូរសង្កាត់ព្រៃវែងខណ្ឌដង្កោរាជធានីភ្នំពេញ។២ឈ្មោះរុនរាភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិត្នោតជ្រុំ៥សង្កាត់បឹងទំពុនទី២ខណ្ឌមានជ័យរាជធានីភ្នំពេញ។៣-ឈ្មោះភាពសុខហេងភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិត្នោតជ្រុំ៥សង្កាត់បឹងទំពុនទី២ខណ្ឌមានជ័យរាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៧ពាក់ស្លាកលេខភ្នំពេញ1GM6794មានលេខតួនិងលេខម៉ាស៊ីន9826433ចំនួន០១គ្រឿង,កាំបិតកែច្នៃចំនួន០១,កាំបិតប៉័ងតោចំនួន០១,ទូរស័ព្ទដៃម៉ាកOPPOពណ៌ទឹកមាសចំនួន០១គ្រឿង។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៣នាក់បានឆ្លើយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពប្រើដុំថ្មវ៉ៃយកម៉ូតូរបស់ជនរងគ្រោះប្រាកដមែនទើបជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕

About The Author

ព័ត៌មានផ្សេងៗ