មុខឡើងកំប៉ុលៗគួរឱ្យក្នាញ់!! កូនស្រីជំទាវវ័យក្មេង ស៊ន សៀវម៉ី អាយុបាន ៤ ខែ ចេញត្រេមុខកាត់បា៉ៗខ្លាំងជាងម៉ាក់ៗ

Spread the love

មហាជនភាគច្រើនប្រាកដជាស្គាល់កីឡាការិនីតេក្វាន់ដូដ៏ឆ្នើមស៊នសៀវម៉ីមិនខានដោយចាប់តាំងពីឡើងងារជាជំទាវមក កីឡាការិនីរូបនេះហាក់មានយីអ៊ុនឡើងទទួលបានអំណោយធំៗដ៏មានតម្លៃជាបន្តបន្ទាប់ក្នុងជីវិត ដោយលោកជំទាវបានទទួលស្វាគមន៍តំណក់ឈាមកូនស្រីដំបូងដ៏ស្រស់ស្អាតកាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២១ កន្លងទៅក្រោយពីបានរៀបចំកម្មវិធីរៀបការយ៉ាងស្ងប់ស្ងាត់ក្នុងរដូវកាលកូវីដ។យ៉ាងណាមិញ ក្រោយពីរៀបការយ៉ាងស្ងបស្ងាត់ និង ទទួលបានអំណោយធំដំបូងដែលជាកូនស្រីសំណព្វចិត្តហើយ

នោះលោកជំទាវស៊នសៀវម៉ីនិងស្វាមីបណ្ដូលចិត្តក៏ពូកែដាក់ឈ្មោះឱ្យកូនដំបូងរបស់ពួកគេបានពីរោះខ្លាំងថែមទៀតដោយពួកគេបានដាក់ឈ្មោះនាងតូចថាកែវពេជ្រសិរីមរកតចំណែកឈ្មោះហៅក្រៅវិញក៏ទាក់ទាញមិនធម្មតាដែរគឺដេវីតចេសស៊ី។ក្រឡេកទៅមើលអូនតូចកែវពេជ្រសិរីមរកតហៅដេវីតចេសស៊ីបើគិតមកដល់ថ្ងៃទីខែកុម្ភៈឆ្នាំ២០២២នេះគឺមានអាយុប្រមាណ៤ខែហើយ។ក្នុងនោះពីមួយថ្ងៃទៅមួយថ្ងៃអូនចេសស៊ីកាន់តែឃ្យូដទៅៗ រីឯសាច់វិញឡើងទ្រលុកទ្រលន់គួរឱ្យក្នាញ់។រីឯមុខមាត់វិញនោះមហាជនអ្នកគាំទ្រកំពុងតែដាក់ពិន្ទុច្រើនទៅខាងលោក កែវ ដេវីត ដោយម្នាក់ៗលើកឡើងថាអូនតូច ចេសស៊ី គឺមានមុខកាត់ទៅរកប៉ាៗខ្លាំងណាស់។តស់! ទៅមើលរូបភាពអូន ចេសស៊ី ថាតើមុខដូចប៉ា ឬ ម៉ាក់ ខ្លាំងជាង

About The Author

ព័ត៌មានផ្សេងៗ