រថយន្តបែនដឹកខ្សាច់ បុ.កយុវជនម្នាក់ស្លា.ប់ទាំង ព្រឹកនៅផ្លូវ៦០ម៉ែត្រ

Spread the love

ភ្នំពេញ:យុវជនម្នាក់បានបាត់បង់ជីវិតក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបន្ទាប់ពីរថយន្តបែនដឹកខ្សាច់មួយគ្រឿង បើកបុ.កកិ.នពីក្រោយ នៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រកែងនិងផ្លូវ២៧១សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុយុវជនរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីតពណ៌ក្រហមលាយសពាក់ផ្លាកលេខកណ្តាល1AA0031ចេញពីស្រុកកណើតនៅឯស្រុកស្អាងខេត្តកណ្តាលគោលបំណងមកជួយលក់បន្លែម្តាយនៅផ្សារដើមគរខណ:មកដល់ចំណុចកើតហេតុយុវជខាងលើបានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងលុះដល់ចំណុចភ្លើងស្តុបក៏បន្ថយល្បឿនដើម្បីរងចាំភ្លើងស្តុបស្របពេលនោះក៏មានរថយន្តបែនដឹកខ្សាច់មួយគ្រឿងពណ៌សពាក់ផ្លាកលេខភ្នំពេញ3E2788បើកបរដោយបុរសម្នក់ក្នុងទិសដៅស្របគ្នានៅខាងក្រោយជនរងគ្រោះបើកបរក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុ.កយុវជនរងគ្រោះដែលកំពុងជិះម៉ូតូបង្អង់រងចាំភ្លើងស្តុបទាំងកម្រោលបណ្តាលឲ្យដួលម៉ូតូត្រូវរថយន្តកិនចំពីលើបាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ក្រុងដែលកំពុងតែឈរជើងនៅក្បែរកន្លែងកើតហេតុបានឃាត់ខ្លួនអ្នកបើករថយន្តបង្កនិងបានសហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌមានជ័យចុះមកធ្វើការវាស់វែង និងយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចារចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់។ចំណែកសពយុវជនរងគ្រោះខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

About The Author

ព័ត៌មានផ្សេងៗ