រយលានអត្ថន័យ! គូស្នេហ៍វ័យចាស់ ធាក់កង់ឌុបគ្នា ទៅចាក់វ៉ាក់សាំងកូវីដ ផ្អែមល្ហែមបំផុត…

Spread the love

ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ស្ញើចសរសើរជាខ្លាំង ចំពោះសកម្មភាពលោកតា និង លោកយាយមួយគូ ដែលលោកតាបានទាញកង់ដឹកលោកយាយ ដែលជាភរិយាជាទីស្រឡាញ់ ទៅចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ធ្វើឱ្យមហាជនច្រណែន ស៊ែរចែករំលែកព្រោងព្រាត ពេញបណ្ដាញសង្គម។

ទាក់ទិនទៅនឹងសកម្មភាពរបស់លោកតាលោកយាយខាងលើ បើតាមវីដេអូប្រមាណជិត ០១ នាទីដែលបង្ហោះដោយគណនីមួយឈ្មោះBavKongបានបង្ហាញពីសកម្មភាពលោកតាជូនភរិយារបស់ខ្លួនទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅភូមិទឹកជុំឃុំអភិឌ្ឍន៍ស្រុកទឹកផុសខេត្តកំពង់ឆ្នាំងដោយក្ដីស្រឡាញ់ព្រួយបារម្ភនិងយកចិត្តទុកដាក់បំផុតតាំងពីពេលធាក់កង់ឌុបទៅចាក់វ៉ាក់សាំងរហូតដល់ពេលលោកយាយទទួលបានការចាក់វ៉ាក់សាំងរួចរាល់។យ៉ាងណាមិញតាមរយៈសកម្មភាពមួយនេះគឺជាគំរូដ៏ល្អប្រពៃបំផុតដែលអ្នកមានជីវិតគូតែងតែប្រាថ្នាចង់បាន ជាពិសេសគឺការមើលថែ ព្រួយបារម្ភគ្នាទៅវិញទៅមក រហូតដល់វ័យចាស់ព្រឹទ្ធចាស់ព្រេងរៀងខ្លួន ដែលពាក្យខ្មែរយើងតែងពោលថាកាលវេលាតែងតែផ្លាស់ប្ដូរតែក្ដីស្រឡាញ់ពិតពុំដែលប្រែប្រួលឡើយ៕

About The Author

ព័ត៌មានផ្សេងៗ