បង្ក្រាបករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យជាជនសង្ស័យ ជាតិថៃ ចំនួន០២នាក់

Spread the love
បន្ទាយមានជ័យ: កាលពី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បង្ក្រាបករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ឃាត់ខ្លួនជនសង្ស័យជាជនសង្ស័យជាតិថៃចំនួន០២នាក់ ។ រឹបអូសរួមទាំងវត្ថុតាងមួយចំនួនធំ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។លទ្ធផល បានឃាត់ខ្លួនជនសង្ស័យរក្សាទុកនិងជួញដូរយ៉ាងសកម្មនៅក្នុងក្រុងប៉ោយប៉ែតជា ជនជាតិថៃចំនួន២នាក់/ស្រី០១នាក់៖ ១/-ឈ្មោះ សុវណ្ណារ៉ាត់ សាំលី ( Suwannarat Sumlle) ភេទស្រី អាយុ៣២ឆ្នាំ(ជនជាតិ ថៃ), ២/-ឈ្មោះ ឆៃយ៉ាផន ភុនធុម(Chaiyaporn Porntum ភេទប្រុស អាយុ៤១ឆ្នាំ(ជនជាតិថៃ) ។
សមត្ថកិច្ចយើងដកហូតបានវត្ថុតាងមាន៖១/-ដបកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន៥,២/-ថ្នាំគ្រាប់ ពណ៌ក្រហមចំនួន ១៥ថង់ពណ៌ខៀវ សរុបចំនួន២៩២០ គ្រាប់,៣/-ម្សៅក្រាមសថ្លា ចំនួន១០៣ថង់ ,៤/- សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, ៥/- កូនជញ្ជីងចំនួន១,ទូរស័ព្ទដៃចំនួន០២គ្រឿង,ដែកកេះមួយចំនួន។កម្លាំងនគរបាលជំនាញកំពុងសាកសួរចម្លើយជនសង្ស័យទាំង០២នាក់ ដើម្បីរកអ្នកពាក់ព័ន្ធបន្ថែមទៀតនិងរៀបចំសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តនាថ្ងៃទី២៥ខែកុម្ភ: ដើម្បីចាត់ការតាមនិតិវិធី ៕

About The Author

ព័ត៌មានផ្សេងៗ