ប្តីប្រពន្ធ មួយគូរ បបួលគ្នាផឹកទឹកថ្នាំបាញ់ស្មៅប្រភេទទឹកខៀវ ចុងក្រោយ ១ស្លាប់ ១ធ្ងន់ធ្ងរ
ប៉ៃលិន ៖ ប្ដីប្រពន្ធពីរនាក់បានបបួលគ្នាផឹកទឹកថ្នាំបាញ់ស្មៅ ប្រភេទទឹកខៀវ បានបន្សល់ភាពសោកសង្រេងតែប៉ុណ្ណោះ ដោយប្រពន្ធត្រូវបានស្លាប់ នានៅវេលាម៉ោង១៩ និង២០នាទីថ្ងៃទី២៨ ខែកុម្ភ:ឆ្នាំ២០២២ រីឯប្តីកំពង់សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។មន្ត្រីជំនាញ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនឲ្យដឹងថា ជនរងគ្រោះពីរនាក់ប្តី-ប្រពន្ធបានបបួលគ្នាផឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវ នៅក្នុងផ្ទះចាំចម្ការ ដែលមានឈ្មោះ មាស នី ភេទស្រី អាយុ៣៩ឆ្នាំ ជាកសិករចាំចំការកៅស៊ូឲ្យគេ និងប្ដីឈ្មោះ ប៉ាន់ ពឿន ភេទប្រុស អាយុ២៧ឆ្នាំ ជាកសិករ ទាំងពីរនាក់ប្តីប្រពន្ធស្នាក់នៅក្នុងចំការកៅស៊ូ នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ,ជាចំណាកស្រុកមករស់នៅក្នុងខេត្តប៉ៃលិន អស់រយ:ពេល១០ឆ្នាំ ទើបមានកូនតូចម្នាក់ ភេទប្រុស អាយុជាង២ខែ។
ប្តី-ប្រពន្ធខាងលើ មុនដំបូងបុរសជាប្តីបានផឹកស្រាស្រវឹង ស្របពេលដែលឪពុកម្តាយខាងប្រពន្ធនៅខេត្តស្វាយរៀង បានទូរស័ព្ទមកប្រាប់ឱ្យនាងជាប្រពន្ធ ប្រញាប់ទៅព្យាបាលជំងឺ នៅឯស្រុកកំណើត ព្រោះរាល់ថ្ងៃនាងមានសុខភាពមិនល្អឧស្សាហ៍ឈឺ លុះប្តីស្មានថា គ្រួសារខាងប្រពន្ធបំបែកបំបាក់ទើបបបួលគ្នាផឹកថ្នាំទឹកខៀវតែម្តង។ក្រោយមកត្រូវបានបងប្អូនបញ្ជូនមកសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន អនិច្ចាគ្រូពេទ្យទេវតាសង្គ្រោះក៏មិនរស់ដែរ ឥឡូវ ស្រ្តីរងគ្រោះ(បានស្លាប់ហើយ)ចំណែកប្ដីសង្ឃឹមតិចណាស់។ប្រជាពលរដ្ឋបាននិយាយ តៗគ្នាថា អ្នកដែលផឹកទឹកថ្នាំបាញ់ស្មៅ ប្រភេទទឹកខៀវនេះមានសង្ឃឹមតិចណាស់។ បច្ចុប្បន្ន សពស្ត្រីដែលស្លាប់នោះត្រូវបានក្រុមគ្រូពេទ្យ និងសមត្តកិច្ចជំនាញបានប្រគល់ឲ្បបងប្អូនក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី នៅកន្លែងភូមិឃុំខាងលើ ៕